ព័ត៌មាន

ការបែកធ្លាយថ្មីបង្ហាញថា មុខងារ Call Recording នឹងដំណើរការនៅលើ iOS 14

តាមការបញ្ជាក់ថ្មីមួយដែលទម្លាយនៅក្នុងសហគមន៍ jailbreak បញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ iOS 14 នឹងមានភ្ជាប់ជាមួយនឹងមុខងារ Call Recording សម្រាប់ស្មាតហ្វូននេះ​និងនៅលើ FaceTime calls ផងដែរ។ សម្រាប់មុខងារនេះនឹងជូនដំណឹងទៅមនុស្សម្នាក់ទៀតនៅពេលដែលមានការចាប់ផ្តើមធ្វើការ​Recording ដែលនេះគឺជាការគោរពសិទ្ធិអ្នកដទៃ។

image

វានៅមិនទាន់ច្បាស់នោះទេថាមុខងារ call recording នឹងដំណើរការបាននៅគ្រប់តំបន់ទាំងអស់នោះដោយសារតែប្រទេសមួយចំនួនគឺមានការរឹតបន្តឹងខ្លាំងទៅលើបញ្ហានៃ call recording នេះ។ គួរបញ្ជាក់ផងដែរថា iOS 14 គ្រោងនឹងប្រកាសដំណើរការនៅព្រឹត្តិការណ៍ Apple’s WWDC 2020 ដែលធ្វើឡើងនៅថ្ងៃទី ២២ ខែមិថុនានេះ៕

image