ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S20 BTS edition នឹងដំណើរការជាមួយនឹងបច្ចេកវិទ្យា wireless charger

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវម៉ូឌែល BTS edition របស់ស្មាតហ្វូន Galaxy S20+ ជាមួយនឹងកាសស្តាប់ BTS-themed Galaxy Buds+ របស់ខ្លួន។ ផលិតផលទាំងពីរនេះគឺទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា wireless charging ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េនេះក៏ត្រៀមប្រកាសបង្ហាញនូវ Wireless Charging Pad ពណ៌ស្វាយផងដែរ។

 image

សម្រាប់រូបភាពរបស់ charger ពណ៌ស្វាយដែលផ្តល់ដោយអ្នកទម្លាយ Evan Blass ។ ឧបករណ៍នេះគឺមានការអភិវឌ្ឍដោយ  Samsung និង BTS ដែលជាក្រុមមួយដ៏ពេញនិយមខ្លាំងបំផុតរបស់ K-Pop ។ អ្នកទម្លាយនេះមិននិយាយថាប្រអប់របស់ឆ្នាំងសាកនេះនឹងមានពណ៌ស្វាយជាមួយនឹងរូបបេះដូងនោះទេ។ រហូតមកទល់ពេលនេះ យើងបានដឹងថា កាសស្តាប់ Galaxy Buds+ នេះនឹងបង្ហាញខ្លួនដាច់ដោយឡែកពី Galaxy S20+ សម្រាប់ទីផ្សារមួយចំនួនផងដែរ។ ប៉ុន្តែសម្រាប់ទីផីផ្សារមួយចំនួនក៏ប្រហែលជាទទួលបាននូវ Package ដែលមាន wireless charger នៅក្នុងនេះផងដែរ។

image

Samsung Wireless Charging Pad អាចនឹងក្លាយជាឈ្មោះផ្លូវការរបស់ផលិតផលនេះ ហើយវានឹងមានពណ៌ Black Sapphire និងពណ៌សដែលមានតម្លៃប្រហែលជាខ្ទង់ 50$ ។ វាមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 9W charging ថែមទៀត៕