ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ថេប្លេត Samsung Galaxy Tab S7+ ត្រូវបានទម្លាយនៅលើ Geekbench

កាលពីម្សិលមិញនេះ យើងបានឃើញនូវថេប្លេត Samsung Galaxy Tab S7 ដែលត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងខែកក្កដា ឬនៅក្នុងខែសីហាខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គ្រោងនឹងប្រកាសបង្ហាញនូវថេប្លេត Galaxy Tab S7+ ដែលនឹងបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនទៀត។

 image

ថេប្លេត Galaxy Tab S7+ នេះគឺមានលេខកូដ SM-T976B ដែលដំណើរការនូវ Android 10 និងរ៉េមទំហំ 6GB ។ សម្រាប់ទំហំរ៉េមធំជាងនេះគឺមិនទាន់មានការបញ្ជាក់នៅឡើយទេ។ នៅក្នុងបញ្ជីរបស់ benchmark database នេះគឺមានការបង្ហាញនូវ motherboard នៅលើថេប្លេត Galaxy Tab S7+ នេះ ហើយវាក៏មានបន្ទះឈីប Snapdragon 865 SoC ផងដែរ។

image

Geekbench មិនទាន់ទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ថេប្លេត Galaxy Tab S7+ ប៉ុន្តែថេប្លេតនេះគឺមានអេក្រង់ទំហំ 12.4″ 120Hz display ថាមពលថ្មទំហំ 9,800 mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 5G networks នៅក្នុងសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបផងដែរ៕