Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

HackerOne ចំណាយ១០០រយលានដុល្លារឱ្យក្រុមហេគឃ័រស្របច្បាប់

June 16
12:52 pm 2020
Like and Share this page:

HackerOne ផ្តល់របាយការណ៍អំពីភាពងាយរងគ្រោះត្រឹមត្រូវចំនួន ១៧០ ០០០ ករណី ដល់អតិថិជនរបស់ខ្លួន ដោយអតិថជនទាំងនោះអាចប្រឈមនឹងការចំណាយជាមធ្យមលើការរំលោភបំពានក្នុងទំរង់ណាមួយក្នុងតម្លៃប្រហែល ៨លានដុល្លារ។ តាមរយៈការប្រើប្រាស់ HackerOne ពួកគេអាចសន្សំទឹកប្រាក់មានតម្លៃរាប់សិបពាន់លានដុល្លារអាមេរិក។

 image

លោក Marten Mickos នាយកប្រតិបត្តិក្រុមហ៊ុន HackerOne មានប្រសាសន៍ថា HackerOne អាចប៉ាន់ស្មានថា មានភាពងាយរងគ្រោះផ្នែកសុវត្ថិភាពប្រហែល ១០០លានករណីនៅលើបណ្តាញ និងព្យាករណ៍ថា ក្រុមហេគឃ័រនឹងអាចទទួលប្រាក់រង្វាន់ចំនួន ១ពាន់លានដុល្លារក្នុងរយៈពេលប្រាំឆ្នាំ តាមរយៈការពារក្រុមហ៊ុន និងរដ្ឋាភិបាលពីការគំរាមកំហែងឥតឈប់ឈរ។ក្រុមហ៊ុន HackerOne គឺក្រុមហ៊ុនផ្តល់ជាសេវាសម្របសម្រួលភាពងាយរងគ្រោះ និងស្វែងរកគុណវិបត្តិទាក់ទងនឹងបញ្ហាអាជីវកម្ម ដែលដំណើរការដោយអ្នកសាកល្បងជ្រៀតចូល និងអ្នកស្រាវជ្រាវសុវត្ថិភាពតាមអ៊ីនធឺរណិត។គេបង្កើតក្រុមហ៊ុននេះបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ។

image

ពួកគេកំពុងពង្រីកទីផ្សារថ្មី  ធ្វើការដឹកជញ្ជូនផលិតផល  និងផ្តល់សេវាកម្មថ្មីៗបន្ថែមអតិថិជន ផ្សព្វផ្សាយការផ្តល់ជូនតាមទូរស័ព្ទ ការដំណើរការទម្រង់ថ្មីនៃការទូទាត់ បង្កើនទ្រព្យសម្បត្តិគេហទំព័រ(web assets )។ ពួកគេធ្វើការជាមួយអង្គការជាច្រើននៅលើពិភពលោក។ អង្គការទាំងនោះប្រើប្រាស់វេទិការបស់ពួកគេដើម្បីសម្របសម្រួលភាពងាយរងគ្រោះ រកគុណវិបត្តិ    រកកំហុសការធ្វើតេស្តឡើងវិញ(Retesting) និងប្រើវិធីដើម្បីកំណត់ភាពងាយរងគ្រោះ(PenetrationTesting)។ក្រុមសន្តិសុខកាន់តែច្រើនប្រើប្រាស់នូវ HackerOne ដើម្បីគ្រប់គ្រងភាពងាយរងគ្រោះ និងផ្តល់គុណវិបត្តិជាជាងប្រើប្រាស់សេវាកម្មវិធីផ្សេងទៀត។ សេវា Internet Bug Bounty កោតសរសើរដល់ HackerOne ថាមានសមត្ថភាពរកឃើញភាពងាយរងគ្រោះខាងផ្នែកសូហ្វវែរ(software)ផងដែរ៕

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 8920
Yesterday : 14524
This Month : 268887
Last Month : 547061
Total Visitor : 25667943