ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy M01s និង Galaxy Watch 3 ទទួលបាននូវវិញ្ញាបនបត្រ BIS

នៅក្នុងបញ្ជីរបស់ Bureau of Indian Standards (BIS) បានបង្ហាញនូវផលិតផលថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ។ យើងរំពឹងថា​ស្មាតហ្វូនត្រកូល Note20 series, Galaxy Fold 2, Galaxy Z Flip 5G, Tab S7 និង TWS Buds នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី​៥ ខែសីហាខាងមុខនេះ។ វាក៏មាននាឡិកា Galaxy Watch 3 ដែលទើបតែបន្ថែមនៅក្នុងបញ្ជីរបស់  BIS នេះផងដែរ។

 image

ថ្មីៗនេះ លេខម៉ូឌែល  SM-R845F, SM-R855F និង  SM-R850F ក៏ទទួលបាននូវវិញ្ញាបនបត្រ Bluetooth ផងដែរ។  Galaxy Watch 3 នឹងមានពីរទំហំគឺ 41mm និង  45mm ។ វាមានរ៉េម 1GB / 8GB Storage និង IP68 ។ សម្រាប់ស្មាតហ្វូន Galaxy M01s នេះគឺមានលេខម៉ូឌែល SM-M017F/DS ហើយវាប្រើប្រាស់ស៊ីមពីរ។

image

ស្មាតហ្វូន Galaxy M01s នេះមានរ៉េមទំហំ 3GB និងបន្ទះឈីប MediaTek Helio P22 chipset ខណៈពេលដែលស្មាតហ្វូន Galaxy M01 គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 439 ប៉ុណ្ណោះ។ យើងមិនរំពឹងថា ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍អនឡាញនាពេលខាងមុខនេះទេ៕