ព័ត៌មាន

ស្មាតហ្វូន Honor X10 Max 5G ជាមួយនឹងបន្ទះឈីប Dimensity 800 បង្ហាញខ្លួនមុនការសម្ភោធន៍ជាផ្លូវការ

ស្មាតហ្វូន Honor X10 Max 5G គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆមាសទី ២ នៅសប្តាហ៍ក្រោយនេះ ហើយវាក៏ឆ្លងកាត់នូវវិញ្ញាបនបត្រ TENAA របស់ចិនផងដែរ។ ប៉ុន្មានថ្ងៃមុនការប្រកាសបង្ហាញខ្លួនជាផ្លូវការនោះ ស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើបញ្ជីរបស់ GeekBench ផងដែរ។

image

សម្រាប់ CPU របស់ស្មាតហ្វូននេះគឺ Dimensity 800 chipset (a.k.a. MT6873)​។ បន្ទះឈីបនេះគឺមានពិន្ទុ 539 នៅក្នុងការតេស្ត single-core នៅលើស្មាតហ្វូន​ X10 Max 5G ដែលទាបជាងបន្ទះឈីប Snapdragon 765G របស់ស្មាតហ្វូន Moto Edge និង LG Velvet ហើយសម្រាប់ស្មាតហ្វូន Galaxy A51 5G (Exynos 980) គឺមានពិន្ទុ 677 ។

image

ស្មាតហ្វូន Honor 10X Max 5G នេះមានអេក្រង់ទំហំ 7.09-inch ។ វាមានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យា 22.5W charging កាមេរ៉ាគោលទំហំ 48MP និងសេវាកម្ម Google Play Services ។ ស្មាតហ្វូន Honor X10 Max 5G នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២ ខែកក្កដានេះ៕