ព័ត៌មាន

រូបភាពរបស់ស្មាតហ្វូន Moto G 5G ស៊េរីថ្មីត្រូវទម្លាយនៅលើអនឡាញ

ក្រុមហ៊ុនបច្ចេកវិទ្យា Motorola ត្រៀមខ្លួនក្នុងការបន្ថែមនូវសមាជិកមួយទៀតនៅក្នុងត្រកូលស្មាតហ្វូន Moto G របស់ខ្លួន ហើយវាគឺជាស្មាតហ្វូនដំបូងបំផុតដែលដំណើរការនូវបច្ចេកវិទ្យា 5G connectivity ។​នៅក្នុងការបែកធ្លាយចុងក្រោយបំផុតចេញពី Evan Blass ក៏បង្ហាញនូវរូបភាពដំបូងបំផុតរបស់ស្មាតហ្វូន Moto G 5G នេះផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ dual punch-hole ផងដែរ។

image

យើងអាចមើលឃើញថា ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងនៅក្រោមប៊ូតុងសំឡេងនៅផ្នែកខាងស្តាំ និងកាមេរ៉ា ៤ គ្រាប់នៅខាងក្រោយ។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 48MP ហើយវាទម្រង់នៃការឌីស្សាញរបស់វាគឺរូបរាងជាចតុកោណកែង។ ស្មាតហ្វូននេះគឺជាប្រភេទ 5G ជាមួយនឹងបន្ទះឈីប Snapdragon 765 chipset ៕

image