ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសបង្ហាញវត្តមានរបស់ទូរទស្សន៍ 65” 4K OLED Mi TV Master

ទីផ្សារទូរទស្សន៍គឺមានការកើនឡើងខ្លាំងក្លាមែនទែន ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏មានគម្រោងក្នុងការប្រកាសបង្ហាញរបស់ទូរទស្សន៍ 65” 4K TV ជាមួយនឹងអេក្រង់ OLED ដែលមានឈ្មោះហៅថា Mi TV Master ។ ទូរទស្សន៍ 120Hz 65” នេះមានភ្ជាប់ជាមួយនឹង Automatic Low Latency Mode ដែលមានកម្រិត 1ms response time, 98.5% DCI-P3 color gamut, 1000 nits peak brightness, 178-degree viewing angle និង Dolby Vision ផងដែរ។​

 image

តួខ្លួនរបស់ទូរទស្សន៍នេះពិតជាអស្ចារ្យ និងទាក់ទាញមែនទែនជាមួយនឹងគែម 4.6mm bezels និងតួខ្លួនជាមួយនឹងអេក្រង់ដល់ទៅ 98.8% ។ វាក៏មាន gaming mode និង MEMC motion ផងដែរ។ ទូរទស្សន៍នេះប្រើប្រាស់នូវបន្ទះឈីប Mediatek MT9650 chipset ជាមួយនឹង quad-core CPU និង​ Mali-G52 MC1 GPU ។ វាមានម៉េមូរីទំហំ 3/32 GB និងរន្ធផតជាច្រើនដូចជា 3x HDMI, 2x USB, S/PDIF, LAN និងទ្រទ្រង់ទៅលើ Wi-Fi 802.11 a/b/g/n/ac និង Bluetooth 5.0 ផងដែរ។

image

Xiaomi Mi TV 65” 4K OLED អាចធ្វើការ Pre-order បានហើយនៅលើវេបសាយរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសចិន។ វាមានតម្លៃ CNY12,999 ។ ការដាក់លក់ដំបូងរបស់ទូរទស្សន៍នេះគឺចាប់ផ្តើមពីថ្ងៃទី ៨​ខែកក្កដានេះ៕