ព័ត៌មាន

អ្នកអាចស្វែងរក Covid-19 tracing tool ថ្មីនៅលើទូរស័ព្ទដៃក្នុងចក្រភពអង់គ្លេស

Tool ដែលគេប្រើនៅក្នុងកម្មវិធី Covid-19 tracing ត្រូវបានបង្កើតឡើងសម្រាប់ប្រើទាំងទូរស័ព្ទAndroid និង iPhones ដែលជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពនៅក្នុងប្រពន្ធ័ដំណើរការ OS។ “Exposure notification” tool គឺជាត្រូវបានបិទដោយ default និង មិនមែនជា tracing app ខ្លួនវាទេ។ វាបើកដំណើរការ (enables) កម្មវិធីនៅពេលមាន Bluetooth។ វាអាចឱ្យកម្មវិធីវាស់ចម្ងាយរវាងទូរស័ព្ទ ២គ្រឿង និងដាស់តឿនម្ចាស់ទូរស័ព្ទប្រសិនបើមានអ្នកជំងឺ Covid-19 ដែលត្រូវបានរកឃើញនាពេល ថ្មីៗនៅក្បែរអ្នក។

 image

នៅចក្រភពអង់គ្លេសថ្មីៗនេះមិនអាចប្រើ contact-tracing app បានទេ។ ការធ្វើបច្ចុប្បន្នភាពនេះ បានធ្វើមនុស្សជាច្រើនមានការយល់ច្រលំ។ អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ Prof Alan Woodward នៅសកលវិទ្យាល័យ Surrey University បានថ្លែងថា “កម្មវិធីនេះមិនមែនជាកម្មវិធីថ្មីទេ ប៉ុន្តែគ្រាន់តែជាការបន្ថែមធាតុចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ ទូរស័ព្ទ ដើម្បីអាចឱ្យ developer អាចបង្កើតកម្មវិធីដែលអាចដាស់តឿនដល់អ្នកប្រើដើម្បីការពារខ្លួន ពីជំងឺឆ្លង”។ អ្នកអាចស្វែងរកកម្មវិធីនេះនៅក្នុង Google និង Apple stores។

image

កម្មវិធីនេះមិនដំណើរការ ជាមួយនឹង Covid Symptom Study app ទេ។ ក្រុម NHS developers បង្កើតកម្មវិធី contact-tracing app និងដាក់ដំណើរការសាកល្បងនៅកោះ Isle of Wight ប៉ុន្តែរដ្ឋាភិបាល UK កំពុងតែមានគំរោង សហការជាមួយនឹង Apple និង Google ដើម្បីអភិវឌ្ឍន៍កម្មវិធិនេះ។ Tool នេះជាផ្នែកមួយនៃការ សហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរនេះ។ កម្មវិធីនេះអាចផ្លាស់ប្តូរទិន្នន័យក្នុងទូរស័ព្ទ និងដាស់តឿនអ្នកប្រើ ក្នុងករណីដែលអ្នកជំងឺត្រូវបាន កំណត់ថាមានជំងឺ Covid-19 នៅក្បែរអ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យមិនមានរក្សាទុកនៅ គ្រប់កន្លែងទេ មានតែ UK ដែលចង់ចាប់ផ្តើមធ្វើ៕