ព័ត៌មាន

ស្មាតហ្វូន Oppo A72 5G ឆ្លងកាត់នៅលើ Geekbench ដែលមានការទម្លាយនូវលក្ខណៈសម្បត្តិមួយចំនួនផងដែរ

ស្មាតហ្វូនដែលមានលេខម៉ូឌែល Oppo PDYM20 ត្រូវប្រទះឃើញនៅលើវេបសាយរបស់ China Telecom កាលពីដើមសប្តាហ៍នេះ ហើយវាត្រូវគេជឿជាក់ថាជាស្មាតហ្វូន A72 5G ដែលមានការបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងលក្ខណៈសម្បត្តិមួយចំនួនផងដែរ។

image

នៅលើទិន្នន័យ benchmark database មានការបង្ហាញថា ស្មាតហ្វូនដែលមានលេខកូដ PDYM20 នេះដំនើរការនូវ Android 10 ជាមួយនឹងរ៉េមទំហំ 8GB ហើយវាក៏នឹងមានរ៉េមទំហំ 4GB និង 6GB ផងដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek&#039s MT6853 chip ដែលមានប្រេកង់ដល់ទៅ 2.0GHz ថែមទៀតផង។ MT6853 ប្រហែលជាបន្ទះឈីប Dimensity 720 SoC ដែលមិនទាន់ប្រកាសបង្ហាញរបស់ក្រុមហ៊ុន MediaTek ។

image

ស្មាតហ្វូន Oppo PDYM20 នេះនឹងមានអេក្រង់ទំហំ 6.5″ 90Hz រន្ធប្រហោង punch hole នៅគែមផ្នែកខាងឆ្វេងនៃអេក្រង់ជាមួយនឹងកាមេរ៉ាទំហំ 8MP selfie ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានកាមេរ៉ា ៣ គ្រាប់គឺទំហំ 16MP, 8MP និង 2MP ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 3,945 mAh ឬ 4,040 mAh ជាមួយនឹងបច្ចេកវិទ្យា​ 18W ។ ស្មាតហ្វូន PDYM20​នេះនឹងមានទំហំ 4GB/128GB, 6GB/128GB និង 8GB/128GB ដែលមានតម្លៃរៀងគ្នាគឺ CNY 1,699 ($240/€210), CNY 1,799 ($260/€225) និង CNY 1,999 ($285/€250) ៕