ព័ត៌មាន

ហេគឃ័រទម្លាយទិន្នន័យប៉ូលិសអាមេរិកទំហំ ២៦៩ GB ដែលលួចបានពីមជ្ឍមណ្ឌលផ្ទុកព័ត៌មាន Fusion Centers

ក្រុមសកម្មជនហេគឃ័រ និងអ្នកតស៊ូមតិ បានបង្ហាញនូវទិន្នន័យទំហំ ២៦៩ GB ដែលលួចបានពី នាយកដ្ឋានប៉ូលិសជាង ២០០ មជ្ឍមណ្ឌលព័ត៌មាន (Fusion centers) និងភ្នាក់ងារអនុវត្តច្បាប់ផ្សេង ទៀតនៅអាមេរិក។ ទិន្នន័យរបស់ BlueLeaks ត្រូវបានទម្លាយដោយក្រុម DDoSecrets មានផ្ទុកឯកសារសំខាន់ៗរាប់រយពាន់ កាលពី ១០ឆ្នាំមុនរួមមានព័ត៌មានផ្លូវការ និងផ្ទាល់ខ្លួន។ DDoSecrets ឬ Distributed Denial of Secrets គឺជាអ្នកប្រមូលទិន្នន័យស្រដៀងគ្នានឹង WikiLeaks ដែរ ដែលបង្ហោះទិន្នន័យ និងរៀបចំ ព័ត៌មានដែលស្នើពីសំណាក់អ្នកជួល ឬហេគឃ័រ ខណៈពេលដែលខ្លួនវាស្នើមិនលូកដៃចូលទេ។

 image

យោងតាមក្រុមហេគឃ័រ BlueLeaks មានទិន្នន័យជាច្រើនរួមមាន: ”របាយការណ៍ប៉ូលិស និង FBI សារព័ត៌មានផ្លូវការ ឯកសារផ្តល់យោបល់ និងមានឯកសារជាច្រើនផ្សេងទៀត”។ ដែល ”អាចឆ្លុះ បញ្ចាំងពីការអនុវត្តច្បាប់ និងសកម្មភាពរដ្ឋាភិបាល រួមទាំងមានឯកសារ Covid 19 រាប់ពាន់ទៀតផង” ។ បើយោងតាមរបាយការណ៍របស់ security blogger Krebs បានឱ្យដឹងថា “ព័ត៌មានបង្ហាញថាប្រភព ព័ត៌មាននេះផ្តើមចេញពីការរំលោភនៅក្រុមហ៊ុន Houston-based web hosting company “Netsential Inc,” ដែលជាមជ្ឍមណ្ឌលផ្ទុកព័ត៌មានជាតិ (NFCA)”។

image

 Fusion centers គឺជាមជ្ឍមណ្ឌលព័ត៌មានដែលបែងចែងក្នុងស្រុក រដ្ឋ តំបន់ពីការអនុវត្តច្បាប់ និង ភ្នាក់ងារឯករាជ្យ ការពារ ស៊ើបអង្កេត និងឆ្លើយតបទៅនឹងសកម្មភាពភារវកម្ម។ នៅក្នុងរដ្ឋ NFCA បាន ប្រាប់ Krebs ថា: “កាលបរិច្ចេទនៃឯកសារដែលបានខ្ចរខ្ចាយនេះការពិតទៅមានរយៈពេលជិត ២៤ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ១៩៩៦ មកដល់ខែមិថុនា ឆ្នាំ២០២០ នៅក្នុងឯកសារទាំងនោះរួមមាន: ឈ្មោះ អាសយដ្នានអ៊ីម៉ែល លេខទូរស័ព្ទ ឯកសារជា PDF រូបភាព និង អត្ថបទ វីដេអូ ឯកសារជា CSV និង ZIP files”។ 

ក្រុមហ៊ុន Netsential បានថ្លែងថាហេគឃ័របានប្រើគណនីរបស់អតិថិជន និងទាញយកទិន្នន័យ អតិថិជនផ្សេងទៀតដែលរួមមានទាំង ភ្នាក់ងារប៉ូលិសអាមេរិក និងមជ្ឍមណ្ឌលព័ត៌មាន (Fusion Centers)។ ក្រុមហ៊ុន Netsential គឺជាក្រុមហ៊ុន web hosting company ដែលត្រូវបានប្រើដោយ ហេគឃ័រដើម្បីចូលទៅរកក្រុមគោលដៅដោយប្រើមេរោគ ransomware តាមការផ្ញើអ៊ីម៉ែល spear-phising email ដើម្បីបំភាន់ដូច NFCA ដែរ៕