ព័ត៌មាន

អស្ចារ្យមែន! ស្មាតវ៉ចជំនាន់ថ្មី DT35 បំពាក់នូវមុខងារឆ្លាតវៃយ៉ាងសម្បូរបែបមានលក់ហើយក្នុងតម្លៃត្រឹមតែ 32 ដុល្លារតែប៉ុណ្ណោះ!

នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាយុវវ័យជាច្រើនផោ្តតទៅលើផ្នែកសម្ភារៈនិយមជាច្រើន ហើយពួកគេក៏ចាប់ផ្តើមលេងម៉ូតទៅលើម៉ាកនាឡិកាផងដែរ ពិសេសគឺស្មាតវ៉ចតែម្តង។ បន្ទាប់ពីមានសន្ទុះនៃការកើនឡើងនៃការប្រើប្រាស់នាឡិកាដៃស្មាតហ្វូនដ៏ច្រើននៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុន Max Technology International (MIT) ក៏នាំចូល និងចែកចាយទៅលើម៉ាកនាឡិកាស្មាតវ៉ចថ្មីមួយទៀតដែលមានឈ្មោះហៅថា DT35 ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់យុវវ័យសម័យថ្មី។ DT35 មានលក់ហើយនៅក្នុងតម្លៃត្រឹមតែ 32 ដុល្លារតែប៉ុណ្ណោះ! សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 071 35 35 737 ឬ 066 77 88 24ឥឡូវនេះដើម្បីក្លាយជាម្ចាស់ស្មាតវ៉ចនេះមុនគេភ្លាមទៅ!

 image

DT35 មិនមែនគ្រាន់តែជានាឡិកាស្មាតវ៉ចដែលមានសមត្ថភាពខ្លាំង បច្ចេកវិទ្យាទំនើបៗ និងមុខងារថែរក្សាសុខភាពជាច្រើនទៀតប៉ុណ្ណោះទេ ប៉ុន្តែស្មាតវ៉ចនេះក៏មានការរចនាម៉ូតថ្មី ប្លែក គុណភាពខ្ពស់ និងពេញនិយមក្នុងការប្រើប្រាស់បំផុតសម្រាប់មនុស្សគ្រប់វ័យថែមទៀត។ 

ស្មាតវ៉ច DT35 នេះមានអេក្រង់រូបរាងជាការ៉េដែលស្រដៀងគ្នាទៅនឹងមុខនាឡិកាអេក្រង់របស់ Apple Watch ផងដែរ ហើយវាប្រើប្រាស់យ៉ាងសក្តិសមមិនថាបុរស ឬនារីនោះទេ។ តួខ្លួនរបស់ស្មាតវ៉ចនេះគឺស្រស់ស្អាត តូចល្មម និងទម្ងន់ស្រាលប្រកបដោយសោភ័ណ្ឌភាពទាន់សម័យ និងទំនើបបំផុត។ វិមាត្ររបស់នាឡិកានេះគឺត្រឹមតែ 43.4*36.4*10.4mm និងទម្ងន់ 27.5g ។ស្មាតវ៉ចនេះមានអេក្រង់ប្រភេទ 1.54’’ OLED ជាមួយនឹងកម្រិតភាពច្បាស់ 240 x 240 ភិចសែលថែមទៀត។ នាឡិកានេះអាចប្រើប្រាស់បាននៅលើស្មាតហ្វូន​ដែលដំណើរការ Android និង iOS

image

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ស្មាតវ៉ច DT35 មានភ្ជាប់ជាមួយនឹងមុខងារ IP67 សម្រាប់ការពារធូលី និងការជ្រាបទឹកដែលអ្នកអាចធ្វើការលាងដៃ ឬធ្វើដំណើរនៅក្រោមកន្លែងដែលមានភ្លៀងធ្លាក់បានផងដែរ។ ស្មាតវ៉ចនេះមានមុខងារក្នុងការវាស់ទៅលើចង្វាក់បេះដូង ហើយវាអាចធ្វើការប្រមូលទុកនូវទិន្នន័យនៃចង្វាក់បេះដូងរបស់អ្នកពេញ ២៤ ម៉ោងតែម្តង។ វាក៏មានមុខងារក្នុងការគ្រប់គ្រងទៅលើរយៈពេលនៃការគេងរបស់អ្នកថែមទៀត។

សម្រាប់អ្នកដែលចូលចិត្តហាត់កីឡា នាឡិកានេះគឺសក្តិសមបំផុតដោយសារតែវាមានមុខងារកីឡាជាច្រើនដែលអាចជួយលោកអ្នកបានអោយអនុវត្តន៍នូវការហាត់ប្រាណជាប្រចាំថែមទៀត។ កាន់តែពិសេសទៀតនោះ អ្នកអាចទទួលបាននូវសាររំលឹកនៅលើស្មាតហ្វូនរបស់អ្នកជាមួយនឹងការទ្រទ្រង់ប្រព័ន្ធ Bluetooth ឬការខលតាមរយៈ Bluetooth ចេញពីនាឡិកានេះថែមទៀត។ នៅពេលដែលភ្ជាប់នាឡិកានេះជាមួយនឹងស្មាតហ្វូនរបស់អ្នក អ្នកក៏អាចប្រើប្រាស់សម្រាប់គ្រប់គ្រងទៅលើការចាក់តន្រ្តីកម្សាន្តបានថែមទៀត។ នាឡិកាដ៏ទំនើបនេះក៏មានការទ្រទ្រង់ទៅលើមុខងារជាច្រើនទៀតដូចជាមុខងារវាស់កម្រិតអុកស៊ីសែននៅក្នុងឈាម និងការគ្រប់គ្រងទៅលើសម្ពាធឈាម មុខងារ ECG (សម្រាប់វាស់ទៅលើចង្វាក់បេះដូង) មុខងារលេងកីឡា (Multisports Mode) និងជាច្រើនទៀត។ ជាធម្មតា ការបញ្ចូលថ្មនាឡិកានេះម្តងគឺប្រើប្រាស់បាន ៣ ថ្ងៃ ហើយបើបើកទុកចោលគឺបានដល់ទៅ ១០ ថ្ងៃឯណោះ។​ បើនិយាយអំពីប្រព័ន្ធសំឡេងវិញនោះគឺលឺច្បាស់ល្អពិរោះរណ្តំចិត្តតែម្តង។

សូមរួសរាន់ណា! ស្មាតវ៉ច DT35 មានលក់ហើយនៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 071 35 35 737 ឬ 066 77 88 24

** បញ្ជាក់៖ ធានាដូរថ្មីជូនភ្លាម១០០% បើមានបញ្ហា!