ព័ត៌មាន

ស្មាតហ្វូន Oppo A72 5G បង្ហាញខ្លួនជាផ្លូវការជាមួយនឹងបន្ទះឈីប Dimensity 720 SoC និងអេក្រង់ 6.5" 90Hz

បន្ទាប់ពីការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន A72 នៅក្នុងខែមេសារួចមក ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នៅថ្ងៃនេះបានប្រកាសបង្ហាញនូវម៉ូឌែល 5G មួយទៀតនោះគឺ Oppo A72 5G ។ សម្រាប់ស្មាតហ្វូន Oppo A72 5G នេះគឺប្រើប្រាស់នូវបន្ទះឈីប Dimensity 720 SoC ខណៈពេលដែលប្រភេទម៉ូឌែល 4G គឺមានការទ្រទ្រង់ទៅលើបន្ទះឈីប Snapdragon 665 chipset ។

image

ស្មាតហ្វូនទាំងពីរនេះគឺមានអេក្រង់ទំហំ 6.5″ FullHD+ LCDs ប៉ុន្តែស្មាតហ្វូន A72 5G នេះគឺមានអេក្រង់កម្រិត 90Hz ខណៈពេលដែលម៉ូឌែល 4G គឺមានអេក្រង់ 60Hz ។ ស្មាតហ្វូន A72 នេះមានកាមេរ៉ាខាងមុខទំហំ 16MP selfie និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 48MP main, 8MP ultrawide, 2MP macro និង 2MP depth sensor ផងដែរ។

image

ស្មាតហ្វូន A72 5G នេះមានកាមេរ៉ាខាងមុខទំហំ 8MP​ហើយផ្នែកខាងក្រោយរបស់វាគឺមានកាមេរ៉ាទំហំ 16MP primary, 8MP ultrawide និង 2MP depth modules ។ ស្មាតហ្វូន A72 នេះមានថាមពលថ្មទំហំ 5,000 mAh ខណៈពេលដែលស្មាតហ្វូន A72 5G នេះមានថាមពលថ្មទំហំ 4,040 mAh និងការប្រើប្រាស់នូវរន្ធ USB-C port ថែមទៀត។ ស្មាតហ្វូន Oppo A72 5G នេះទ្រទ្រង់នូវ ColorOS 7.2, Dirac 2.0 ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ផងដែរ។ ស្មាតហ្វូន A72 5G នេះមាន ៣ ពណ៌ និងមានទំហំ 8GB RAM + 128GB storage ដែលមានតម្លៃ CNY1,899 ($270/€230) ។​ស្មាតហ្វូននេះនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី ៣១ ខែកក្កដានេះ៕