ព័ត៌មាន

ហេគឃ័របំពានលើចំណុចខ្សោយ CVE-2020-3452 នៅក្នុង Cisco ASA & FTD

ហេគឃ័របានបំពានលើចំណុចខ្សោយ CVE-2020-3452 នៅក្នុង Cisco ASA & FTD ។ ក្រោយមកក្រុមហ៊ុន Cisco ចាត់វិធានការណ៍ជួសជុលចំណុចងាយរងគ្រោះ CVE-2020-3452  ជាមួយកម្មវិធី Adaptive Security Appliance (ASA) និងកម្មវិធី Cisco Firepower Threat Defense (FTD)។ ភាពងាយរងគ្រោះនោះបានអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការវាយប្រហារពីចម្ងាយដោយអាចអានឯកសារសំខាន់ៗនៅលើប្រព័ន្ធគោលដៅ។

 image

ក្រុមហ៊ុន Cisco បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីដោះស្រាយបញ្ហា និងបានណែនាំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។គុណវិបត្តិនេះត្រូវបានរាយការណ៍ទៅក្រុមហ៊ុន Cisco ដោយក្រុមស្រាវជ្រាវ Mikhail Klyuchnikov របស់ក្រុមហ៊ុនបច្ចេកវិទ្យា Positive និងក្រុមស្រាវជ្រាវ Ahmed Aboul-Ela មកពីក្រុមហ៊ុន RedForce ៕

image