ព័ត៌មាន

នាឡិកា Samsung Galaxy Watch3 ពណ៌ Mystic Bronze បែកធ្លាយមុនការប្រកាសបង្ហាញវត្តមានជាផ្លូវការ

នៅក្នុងវីដេអូថ្មីមួយដែលមានការចេញផ្សាយនៅថ្ងៃនេះនៅលើ YouTube របស់ The Mobile Central មានការបង្ហាញអំពីនាឡិកាថ្មី Samsung Galaxy Watch3 ។ តាមការបញ្ជាក់នៅក្នុងវីដេអូនេះមានការបង្ហាញអំពីរូបរាងរបស់វាមុនការប្រកាសជាផ្លូវការផងដែរ។ យើងក៏បានឃើញនូវនូវវីដេអូរបស់នាឡិកា Galaxy Watch3 បែកធ្លាយនៅក្នុងវីដេអូ Unbox ផងដែរ។

 image

នាឡិកា Watch3 នៅក្នុងវីដេអូនេះគឺមានពណ៌ Mystic Bronze 41mm version ដែលមានលេខម៉ូឌែល SM-R850 ។ នាឡិកា Watch3 នេះមានខ្សែស្បែកដ៏ស្រស់ស្អាតថែមទៀត។ នៅក្នុងព្រឹត្តិការណ៍ Samsung’s Unpacked ដែលនឹងធ្វើឡើងនៅថ្ងៃទី ៥ ខែសីហានេះនឹងមានដូចជា Galaxy Note20 series, Galaxy Watch3, Tab S7, Galaxy Z Fold 2 និង Gear Buds Live ផងដែរ៕

image