ព័ត៌មាន

ក្រុមហ៊ុននាឡិកាដៃវៃឆ្លាត Garmin បានផ្អាកដំណើរការ ដោយសារបញ្ហាមេរោគ

Garmin គឺជាក្រុមហ៊ុនផលិតការតាមដាន (trackers) នាឡិកាដៃ smartwatches និងឧបករណ៍ ចាប់យក GPS នៅពេលថ្មីៗនេះកំពុងតែដោះស្រាយបញ្ហាមេរោគ បើតាមការរាយការណ៍របស់ ក្រុមហ៊ុនទៅកាន់ The Hacker News។ គេហទំព័ររបស់ក្រុមហ៊ុន និងគណនី Twitter និយាយថា “យើងកំពុងតែជួបបញ្ហាហើយមិនអាចដំណើរ ការគេហទំព័រ Garmin.com និងភ្ជាប់ Garmin បានទេនៅពេលនេះ”។ “បញ្ហានេះបានប៉ះពាល់ទៅដល់ call centers និងយើងមិនអាចទទួលទូរស័ព្ទ អ៊ីម៉ែល ឬផ្ញើសារអនឡាញបានទេ។ យើងកំពុងតែ ដោះស្រាយបញ្ហានេះជាបន្ទាន់តាមលទ្ធភាព និងសុំទោសដល់អតិថិជនចំពោះការអាក់ខាននេះ”។

 image

ជាលទ្ធផល ម្សិលមិញក្រុមហ៊ុនត្រូវបានបង្ខំឱ្យបិទដំណើរការទំនាក់ទំនងជាបណ្តោះអាសន្នរួមមាន៖ Garmin Express, Garmin Connect mobile, និងគេហទំព័រ ដែលបានរឹតបន្តឹងអ្នកប្រើរាប់លាននាក់ ពីការចូលប្រើសេវា cloud ឬក៏ការកំណត់ទីតាំងនៅលើកម្មវិធីនាឡិកាដៃផងដែរ។ ទោះបីជាគ្មានព័ត៌មានច្រើនស្តីពីបច្ចេកទេសនៃការវាយប្រហារតាមអ៊ីនធឺណិតក៏ដោយ ក៏ប៉ុន្តែបើយោង តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាហេគឃ័របានគ្រប់គ្រងដើម្បីសម្របសម្រួលកម្មវិធី របស់ក្រុមហ៊ុន និងចម្លងមេរោគទៅ database servers។ Garmin បានប្រកាសប្រាប់ទៅបុគ្គលិក IT ដែលមានមូលដ្ឋាននៅ Taiwan ថាវាមានគម្រោងផែនការស្តារបញ្ហារយៈពេល២ថ្ងៃ ឧ. ថ្ងៃទី២៤ និង ២៥ ខែកក្កដា។

image 

Garmin មិនទាន់បានប្រកាសជាផ្លូវការថាតើឧបទ្ទវហេតុនេះកើតឡើងដោយសារការវាយប្រហាររបស់ មេរោគ ឬក៏មិនមែននោះទេ។ ប៉ុន្តែយើងបានទាក់ទងទៅក្រុមហ៊ុន និងព្យាយាមធ្វើបច្ចុប្បន្នភាព ព័ត៌មានឱ្យបានឆាប់ ប្រសិនបើយើងទទួលបានព័ត៌មានបន្ថែមពីការវាយប្រហារនេះ៕