ព័ត៌មាន

តម្លៃរបស់ស្មាតហ្វូន Asus Zenfone 7 Pro គឺចាប់ពី €500

ក្រុមហ៊ុនបច្ចេកវិទ្យាAsus ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវស្មាតហ្វូន Zenfone 7 ថ្មីរបស់ខ្លួននៅថ្ងៃទី​២៦ ខែសីហានេះ ហើយពាក្យចចាមអារ៉ាមជាច្រើននិយាយថា ស្មាតហ្វូននេះនឹងមាន ២ ម៉ូឌែលនោះគឺម៉ូឌែលដែលភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 865 និងមួយទៀតភ្ជាប់ជាមួយនឹងបន្ទះឈីប 865+។

 image

សម្រាប់ស្មាតហ្វូននេះគឺមានឈ្មោះហៅថា  “Asus Zenfone 7 Pro” ។ តាមការបញ្ជាក់របស់  Roland Quandt ស្មាតហ្វូននេះមានតម្លៃ €550 ។ ស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ  256 GB storage ។ លោក Quandt និយាយថា វានឹងមានប្រភេទ  6/128 GB version ដែលមានតម្លៃ €500 ហើយវានៅតែប្រើប្រាស់នូវបន្ទះឈីប Snapdragon 865+។ ថាមពលថ្មរបស់វាគឺ 5,000 mAh។

image

សម្រាប់លេខម៉ូឌែល Asus I002D នោះគឺ Zenfone 7 ដែលបង្ហាញខ្លួននៅលើ Geekbench ។ នៅក្នុង Benchmark គឺមានបន្ទះឈីប Snapdragon 865 chipset ជាមួយនឹងរ៉េមទំហំ 8GB ។ ស្មាតហ្វូន Zenfone 7 ក៏ក្លាយជាជម្រើសមួយដ៏គួរអោយចាប់អារម្មណ៍ផងដែរបើមើលទៅលើអេក្រង់ កាមេរ៉ាខាងមុខ និងខាងក្រោយរបស់វានោះ។ ស្មាតហ្វូន Zenfone 7 អាចនឹងមានកាមេរ៉ាត្រឡប់ក្រោយ ហើយវាមិនមាន Notch ឬ Punch hole នៅលើអេក្រង់របស់ស្មាតហ្វូននេះទេ៕