ពាក្យចចាមអារ៉ាមជាច្រើនអំពីទូរស័ព្ទ Nokia feature phone ហាក់ដូចជាស្ងប់ស្ងាត់មួយរយៈ។ វាចាប់ផ្តើមពីវត្តមានរបស់ Nokia នៅក្នុងព្រឹត្តិការណ៍ CES19 ។ ពេលនេះ នៅក្នុងវីដេអូបែកធ្លាយមួយបញ្ជាក់ថាទូរស័ព្ទ Nokia feature phone ដំណើរការនូវ Android ហើយវាមានប៊ូតុង Keyboard និង Google Assistant រួមជាមួយនឹងកាមេរ៉ាខាងមុខថែមទៀត។
ទូរស័ព្ទនេះនឹងក្លាយជា Android feature phone ដែលក្រុមហ៊ុនNokia គ្រោងនឹងនាំយកមកកាន់ទីផ្សារនោះ។ យើងក៏បានឃើញនូវវត្តមានរបស់ Nokia feature phone ដែលមានលេខម៉ូឌែល TA-1316 ឆ្លងកាត់វិញ្ញាបនបត្រ FCC ផងដែរ៕