ព័ត៌មាន

ការហេគទ្រង់ទ្រាយធំ Reddit ជាមួយនឹងការការគាំទ្រទៅលើសាររបស់លោក Trump

Reddit បានរងគ្រោះដោយសារតែការហេគទ្រង់ទ្រាយធំមួយដែលធ្វើអោយមានការប៉ះពាល់រយៈពេល ២៤ ម៉ោង ហើយអ្នកវាយប្រហារជាច្រើនអាចធ្វើការបង្ហោះនូវសារជាច្រើនដែលទ្រទ្រង់ទៅលើយុទ្ធនាការនៃការបោះឆ្នោតរបស់លោក Donald Trump ។ អ្នកគ្រប់គ្រងនៅលើ Reddit ជូនដំណឹងអ្នកប្រើប្រាស់ជាច្រើនអោយប្រើប្រាស់នូវមុខងារផ្ទៀងផ្ទាត់ ២ កត្តា (2FA) នៅលើគណនីរបស់ពួកគេ និងផ្លាស់ប្តូរនូវលេខសម្ងាត់របស់ពួកគេផងដែរ។

 image

តាមការបញ្ជាក់ចេញពីគណនីជាច្រើនដែលត្រូវបានគ្រប់គ្រងដោយពួកហេគឃ័រនោះ ពួកគេក៏ធ្វើការបង្ហោះអំពីការងាយស្រួលក្នុងការគ្រប់គ្រងនៅលើ Reddit នេះផងដែរ។ Reddit និយាយថា “យើងបានជូនដំណឹងផ្លូវការថា គ្មានគណនីណាមួយដែលត្រូវបានគ្រប់គ្រងបាននោះទេបើប្រើប្រាស់នូវមុខងារ 2FA នោះ។” Reddit ក៏ជូនដំណឹងទៅកាន់គណនីដែលរងការប៉ះពាល់ទាំងអស់ដើម្បីជួយពួកគេអោយទទួលបាននូវគណនីត្រឡប់មកវិញផងដែរ៕

image