ព័ត៌មាន

ការហេគទៅលើ Zoom – អ្នកស្រាវជ្រាវជាច្រើនរកឃើញនូវចន្លោះប្រហោងសុវត្ថិភាពជាច្រើននៅលើ Zoom

Zoom គឺជាកម្មវិធីខលដ៏ពេញនិយមហើយវាមានការកើនឡើងខ្លាំងមែនទែន ហើយពេលនេះវាមានអ្នកប្រើប្រាស់ច្រើនជាង ២០០ លាននាក់ផងដែរនៅពាក់កណ្តាលឆ្នាំ ២០២០ នេះ។ ដោយសារតែកម្មវិធីនេះមានការពេញនិយមនោះ វាក៏ក្លាយជាគោលដៅសម្រាប់ហេគឃ័រផងដែរ។

 image

អ្នកស្រាវជ្រាវសុវត្ថិភាព  Mazin Ahmed ដែលបានបង្ហាញនូវលទ្ធផលនៃការរកឃើញរបស់គាត់នៅក្នុង DEFCON 2020 ក៏បង្ហាញនូវចន្លោះប្រហោងជាច្រើននៅក្នុងកម្មវិធី Zoom ផងដែរ។ ចន្លោះប្រហោងនេះត្រូវបានជួសជុលជាមួយនឹង  version 5.2.4 ។

image

លោកAhmed បានរកឃើញនូវចន្លោះប្រហោងជាមួយនឹង Zoom Launcher សម្រាប់ប្រព័ន្ធប្រតិបត្តិការ  Linux ដែលអនុញ្ញាតអោយអ្នកវាយប្រហារអាចដំណើរការនូវកម្មវិធី  software ដែលគ្មានការអនុញ្ញាតនៅក្នុងវិធីមួយដែលជាការប្រតិបត្តិ “zoom” executable។ គាត់ប្រើប្រាស់នូវចន្លោះប្រហោងFullHunt.io នៅក្នុង Zoom នេះ។ Zoom បានបញ្ចេញនូវការអាប់ដេតនេះនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២០ នេះជាមួយនឹង Zoom version 5.2.4 ដែលចន្លោះប្រហោងនេះត្រូវបានជួសជុល៕