ព័ត៌មាន

រូបភាព និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy S20 Fan Edition ត្រូវបែកធ្លាយ

យើងបានលឺព័ត៌មានជាច្រើនអំពីស្មាតហ្វូន Galaxy S20 Fan Edition នាពេលខាងមុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅក្នុងរយៈពេលជាច្រើនខែនេះ ហើយពេលនេះវាមានការបែកធ្លាយជាច្រើនចេញពី WinFuture.de ដែលមានការបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន S20 FE នេះនឹងមានប្រភេទ Exynos 990 (សម្រាប់ 4G) និង Snapdragon 865 (សម្រាប់ 5G) ។ ពាក្យចចាមអារ៉ាមជាច្រើននិយាយថា សម្រាប់ទីផ្សារនៅអ៊ឺរ៉ុបគឺទទួលបាននូវ versions ទាំងពីរនេះ។

 image

ស្មាតហ្វូននេះមានអេក្រង់ទំហំ  6.5-inch Super AMOLED ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate និងកាមេរ៉ាខាងមុខទំហំ  32MP selfie ដែលការពារដោយកញ្ចក់ Corning Gorilla Glass 3 ។ កម្រិតភាពច្បាស់របស់ស្មាតហ្វូននេះគឺ  2400 x 1080 pixels ។ ស្មាតហ្វូននេះមានរ៉េមទំហំ  6GB RAM និង  128GB UFS 3.1 storage រួមជាមួយនឹងកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយថែមទៀត។ កាមេរ៉ាគោលគឺទំហំ  12MP wide lens ជាមួយនឹង OIS និង​12MP ultrawide និង 8MP telephoto ថែមទៀត។

image

ស្មាតហ្វូន Galaxy S20 Fan Edition នេះមានប៊ូតុង Power និង Volume នៅខាងស្តាំ ជាមួយនឹងរន្ធដោត USB-C port នៅផ្នែកខាងក្រោម។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 865 SoC ។ ស្មាតហ្វូន Galaxy S20 Fan Edition នេះនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។ វានឹងបង្ហាញខ្លួននៅចុងខែនេះ ឬដើមខែតុលានេះ៕