ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA MOBILE ត្រៀមខ្លួនក្នុងការត្រៀមប្រកាសបង្ហាញនូវផលិតផលថ្មីនៅក្នុងខែកញ្ញានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ចាប់ផ្តើមត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវព្រឹត្តិការណ៍ផ្លូវការថ្មីរបស់ខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីត្រកូល Nokia នោះដែលព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែកញ្ញានេះនៅវេលាម៉ោង 16:00 BST ។ រូបភាពរបស់ស្មាតហ្វូននេះមានការបង្ហាញថា ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោយដែលមានរូបរាងជារង្វង់ជាមួយនឹងកាមេរ៉ា ៣ គ្រាប់ និងភ្លើង LED Flash ។

image 

នៅក្នុងរូបភាពនេះគឺមានការប្រើប្រាស់នូវ #OnlyGadgetYouNeed hashtag ដែលព្រឹត្តិការណ៍ទាំងនេះគឺមានការពាក់ព័ន្ធទៅនឹងខ្សែភាពយន្ត James Bond ផងដែរ។ ព្រឹត្តិការណ៍នេះអាចនឹងមានការប្រកាសបង្ហាញនូវស្មាតហ្វូន Nokia 3.4 ដែលមានការបែកធ្លាយកាលពីពេលមុននេះដោយ Evleaks ដែលមានការបង្ហាញនូវកាមេរ៉ាស្រដៀងគ្នាផងដែរ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ប្រហែលជានឹងបញ្ចេញនូវរូបភាពជាច្រើនទៀតច្រើនជាងស្មាតហ្វូន Nokia 3.4 ។ វាក៏អាចនឹងមានស្មាតហ្វូនជាច្រើនទៀតដូចជា Nokia 2.4, Nokia 6.3 និង Nokia 7.3 ។ យើងប្រហែលជាឃើញនូវវត្តមានរបស់ស្មាតហ្វូន Nokia 9.3 ផងដែរ៕