ព័ត៌មាន

realme 7 series ទាំងសម្លេង ទាំងវីដេអូ មានការវិវត្តន៍ដ៏អស្ចារ្យ៖ អេក្រង់លាតពេញ Super AMOLED, ល្បឿនអេក្រង់រលូន 90Hz, បាសសម្លេង ២គ្រាប់ Dolby Atmos

ក្នុងនាមជាឧបករណ៍សំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងបច្ចេកវិទ្យា អេក្រង់ស្មាតហ្វូន​គឺកំណត់បាននូវបទពិសោធន៍ប្រើប្រាស់របស់អតិថិជន ហើយសំលេងដែលច្បាស់រណ្តំចិត្តកាន់តែធ្វើអោយបរិយាកាសកាន់តែអស្ចារ្យ និងធ្វើអោយអ្នកប្រើប្រាស់កាន់តែរីករាយនៅក្នុងពិភពកំសាន្តថែមទៀតផង។ កាលពីពេលថ្មីៗនេះ realme ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាដ៏ពេញនិយមបានប្រកាសថានឹងដាក់សម្ភោធនូវទូរសព្ទថ្មី realme 7 series នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានការវិវត្តន៍ផ្នែកសំលេងយ៉ាងអស្ចារ្យបំផុត។

image 

ក្នុងនោះផងដែរ realme 7 Pro បានបំពាក់នូវអេក្រង់ Samsung Super AMOLED កម្រិត Flagship រួមជាមួយនឹងបាសបំពងសំលេង 2 គ្រាប់ surround sound Dolby Atmos ដែលក្លាយជាទូរសព្ទដែលមានសម្លេងល្អបំផុតស្ថិតកម្រិតតម្លៃ $300-$400 ខណៈពេលដែលស្មាតហ្វូន realme 7 ដែលផ្តោតសំខាន់ទៅលើបទពិសោធន៍លេងហ្គេម និងផ្តល់ជូននូវបទពិសោធន៍បច្ចេកវិទ្យាដែលឈានមុខគេដល់យុវវ័យកាន់តែច្រើន។

 image

 ( ប្រភព : Electronic World )

បើប្រៀបធៀបនឹងអេក្រង់ LCD ជំនាន់មុន ឃើញថាជាទូទៅ​អេក្រង់ Super AMOLED ដែលមានបំពាក់តែនៅលើស្មាតហ្វូនកម្រិតខ្ពស់គឺមានប្រសិទ្ធភាពកាន់តែល្អ នៅពេលមើលវីដេអូ​នៅលើYouTube វាអាចធ្វើអោយយើងមើលឃើញកាន់តែទូលាយជាងមុន ពណ៌បង្ហាញកាន់តែច្បាស់ ហើយមានប្រសិទ្ធភាពសន្សំសំចៃថាមពលថ្ម អាចនិយាយបានថាជាអេក្រង់ដែលល្អក្នុងទីផ្សារបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ អេក្រង់ Super AMOLED របស់ realme 7 Pro ជាបន្ទះអេក្រង់ល្អដែល ទោះជាស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏អាចមើលឃើញបានច្បាស់ ថែមទាំងប្រើប្រាស់នូវមុខងារស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជំនាន់ថ្មី បច្ចេកវិទ្យាដោះសោរកាន់តែលឿន និងកាន់តែសុវត្ថិភាពក៏ក្លាយជា “អាវុធសំងាត់” នៃស្មាតហ្វូន realme 7 series នេះផងដែរ។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme 7 Pro មិនត្រឹមតែនាំមកនូវការមើលឃើញដ៏រស់រវើកដល់ ភ្នែករបស់យើងនោះទេ  ថែមទាំងមានបច្ចេកវិទ្យាសម្លេងល្អ ដែលបានបំពាក់ផ្នែកខាងក្រោម និងខាងលើនៃទូរសព្ទ ស្តាប់ទៅមានការប្រដេញត្រចៀកពិរោះ វាជួយបង្កើនបទពិសោធន៍ដ៏អស្ចារ្យ។ ដូច្នេះអ្នកអាចទទួលបានបទពិសោធន៍ទ្វេរដងពីកំពូលស្មាតហ្វូន realme 7 Pro ។

image

 ( ប្រភព : Electronic World )

បើប្រៀបធៀបជាមួយលក្ខណៈសម្បត្តិឧបករណ៍បំពងសម្លេងជំនាន់មុនដែលមានបាសបំពងសម្លេងតែមួយគ្រាប់ ឧបករណ៍បំពងសម្លេងភ្លោះរបស់ realme 7 Pro ផ្តល់សម្លេងបែបស្តេរ៉េអូ ខាងឆ្វេងនិងខាងស្តាំ ដូច្នេះសំលេងបង្ហាញពីអារម្មណ៍នៃចន្លោះខាងឆ្វេងនិងខាងស្តាំ ដែលអាចទទួលបានអារម្មណ៍ស្តេរ៉េអូពិតប្រាកដដោយសម្លេងកាន់តែពិរោះពេញហើយលឺកាន់តែខ្លាំង។ ដោយមានការបំពាក់បច្ចេកវិទ្យា Dolby Atmos សម្លេងរត់ប្រដេញគ្នា ក៏ត្រូវបានផ្លាស់ប្តូរឥតឈប់ឈរតាមនោះដែរ បង្កើតបានជាសម្លេងដែលពិរោះ ហើយទោះជាមិនមានកាសក៏អាចស្តាប់បានគុណភាពសំឡេងល្អបំផុតបានដែរ​។ 

យើងអាចមើលឃើញថា realme ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាដ៏ពេញនិយម ស្មាតហ្វូនNumber seires របស់ realme គឺមានការវិវត្តន៍ជាបន្តបន្ទាប់ ប្រកបដោយស្មារតីហ៊ានឆ្ពោះទៅមុខ និង នាំយកនូវបទពិសោធន៍បច្ចេកវិទ្យាដែលឈានមុខគេ និងកាន់តែលេចធ្លោដល់អ្នកប្រើប្រាស់វ័យក្មេង។ realme 7 Pro ដែលមានបំពាក់អេក្រង់ Samsung Super AMOLED នឹងមានការដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី 30 ខែកញ្ញា​ តាមរយៈទូរទស្សន៍ហង្សមាស សូមរង់ចាំទស្សនាទាំងអស់គ្នា៕