ព័ត៌មាន

ការបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ Shopify គឺលួចចេញពីបុគ្គលិក ២ នាក់

គេហទំព័រអនឡាញលក់ទំនិញ Shopify បានប្រកាសអំពីការបែកធ្លាយទិន្នន័យ បន្ទាប់ពីបុគ្គលិក ២ នាក់ដែលស្ថិតនៅក្នុងផ្នែកទ្រទ្រង់អតិថិជនបានចូលទៅកាន់កំណត់ត្រានៃប្រតិបត្តិការជាច្រើនរបស់អតិថិជន។ Shopify Inc. គឺជាក្រុមហ៊ុន e-commerceរបស់ប្រទេសកាណាដាដែលបង្កើតឡើងនៅក្នុងឆ្នាំ ២០០៦ ក្រុមហ៊ុននេះមានអតិថិជនជាង ១ លាននាក់នៅប្រទេសចំនួន ១៧៥ ផងដែរ។

image

យើងបានធ្វើការជាមួយនឹង FBI និងទីភ្នាក់ងារអន្តរជាតិជាច្រើនទៀតនៅក្នុងការស៊ើបអង្កេតទៅលើសកម្មភាពឧក្រិដ្ឋកម្មជាច្រើនទៀត។ ខណៈពេលដែលយើងមិនទាន់មានភស្តុតាងអំពីទិន្នន័យដែលបែកធ្លាយនេះទេ យើងស្ថិតនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេត ហើយយើងនឹងអាប់ដេតទៅលើការស៊ើបអង្កេតអំពីអតិថិជនដែលរងផលប៉ះពាល់ផងដែរ។

image

វាមានទិន្នន័យដែលបង្ហាញទៅលើអតិថិជនដែលរងការប៉ះពាល់ដែលមានព័ត៌មានទំនាក់ទំនងដូចជាអ៊ីម៉ែល ឈ្មោះ និងអាសយដ្ឋាន រួមជាមួយនឹងព័ត៌មានលម្អិតនៃផលិតផល និងសេវាកម្មជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន Shopify បញ្ជាក់ថា កាតបង់ប្រាក់ ឬព័ត៌មានរសើប ឬព័ត៌មានហិរញ្ញវត្ថុនេះគឺមិនមែនជាផ្នែកមួយនៃឧប្បតិវហេតុនេះទេ៕