ព័ត៌មាន

ស្មាតហ្វូន Nokia 9.3 PureView និង 7.3 5G គ្រោងនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកានេះ

ស្មាតហ្វូន Nokia 7.3 គ្រោងនឹងប្រកាសបង្ហាញខ្លួននៅក្នុងខែកញ្ញានេះ ប៉ុន្តែវាមិនបានបង្ហាញខ្លួននោះទេ។ នៅក្នុងការបែកធ្លាយនៅលើវេបសាយនោះ ក្រុមហ៊ុន HMD នឹងបញ្ជប់នូវការធ្វើតេស្ត និងចាប់ផ្តើមធ្វើការផលិតទ្រង់ទ្រាយធំរបស់ស្មាតហ្វូន Nokia នៅក្នុងខែកញ្ញា ឬខែតុលានេះ។ ពេលនេះ វាមានការបញ្ចាក់យ៉ាងច្បាស់ថា ស្មាតហ្វូន Nokia 9.3 និង 7.3 នឹងប្រកាសបង្ហាញខ្លួននៅក្នុងខែវិច្ឆិកានេះ។

image

Nokia 9.3 PureView គឺជាស្មាតហ្វូន flagship ដែលមានបន្ទះឈីប Snapdragon 865 chipset, 120Hz OLED display, 108MP និងកាមេរ៉ាទី ២ 64MP ជាមួយនឹងបច្ចេកវិទ្យា ZEISS optics ថែមទៀត។ ស្មាតហ្វូននេះមានសមត្ថភាពក្នុងការថតវីដេអូកម្រិត 8K និង “ZEISS effects” ផងដែរ។​ ស្មាតហ្វូន Nokia 7.3 នេះមានបច្ចេកវិទ្យា 5G និងបន្ទះឈីប Snapdragon 690 chipset ។

image

ស្មាតហ្វូននេះមានអេក្រង់ refresh rate (90Hz ឬ 120Hz) និងកាមេរ៉ា ៤ គ្រាប់នៅខាងក្រោយទំហំ ZEISS optics (48MP main, 12MP ultrawide និង 2x 2MP modules) ។ នៅក្នុងការចុះផ្សាយរបស់ @OnLeaks នេះគឺមានការបង្ហាញនូវកាមេរ៉ាខាងមុខទំហំ (24MP) ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ រន្ធដោត USB-C និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ។​ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,000 mAh និងបច្ចេកវិទ្យា 18W fast charging ៕