Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ជាប់ចំណាត់ថ្នាក់កំពូលលេខ 5 លំដាប់ពិភពលោកជាម៉ាកយីហោផលិតផលដែលល្អបំផុត និងមានគុណភាពខ្ពស់បំផុតប្រចាំឆ្នាំ 2020!

October 21
12:32 pm 2020
Like and Share this page:

ក្រុមហ៊ុន សាមសុង បានឡើងមកឈរលំដាប់ថ្នាក់ទី 5 ក្នុងពិភពលោកជាមួយនឹងតម្លៃនៃម៉ាកសញ្ញាផលិតផលសរុបប្រចាំឆ្នាំចំនួន 62.3 ពាន់លានដុល្លារដោយមានការកើនឡើងចំនួន 12 ដងបើធៀបនឹងការវាយតម្លៃដំបូងរបស់ខ្លួនក្នុងឆ្នាំ 2020 នេះ

នៅថ្ងៃនេះក្រុមហ៊ុនប្រឹក្សាយោបល់ម៉ាកសញ្ញាផលិតផលលំដាប់ថ្នាក់ពិភពលោក (Interbrand) បានធ្វើការប្រកាសជាសកលថា ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចបានជាប់ជាក្រុមហ៊ុនដែលមានម៉ាកសញ្ញាផលិតផលល្អបំផុតលំដាប់កំពូលទី 5 ក្នុងពិភពលោកដែលម៉ាកសញ្ញាផលិតផលរបស់ខ្លួនមានតម្លៃដល់ទៅ 62.3 ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។

 image

ទោះបីជាមានផលរំខានដោយការវាយលុកនៃជំងឺ Covid-19 ទៅលើបណ្តាក្រុមហ៊ុនជាច្រើនទូទាំងពិភពលោកនៅឆ្នាំ ២០២០ ក៏ដោយក៏ក្រុមហ៊ុន សាមសុង មានការកើនឡើងនៃតម្លៃម៉ាកយីហោរបស់ខ្លួនចំនួន 2% គិតជាទឹកប្រាក់មានចំនួនពី 61.1 ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2019 ដល់ 62.3 ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2020 នេះ។ មានន័យថាក្រុមហ៊ុន សាមសុង បានឡើងទៅឈរនៅលំដាប់កំពូលទី 5 ក្នុងពិភពលោកក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នាក្រោយពីបានឈរចំណាត់ថ្នាក់លេខ 6 ក្នុងបញ្ជីម៉ាកយីហោឆ្នើមលំដាប់ថ្នាក់ពិភពលោកកាលពីឆ្នាំ 2017 ។

 image

គួររំឭកផងដែរថា ក្រុមហ៊ុន សាមសុង បានធ្វើការកត់ត្រានូវការរីកចម្រើនជានិរន្តរ៍នៃតម្លៃម៉ាកសញ្ញាផលិតផលរបស់ខ្លួនចាប់តាំងពីការចាប់ផ្តើមឈរលំដាប់ថ្នាក់ទី 43 កាលពីឆ្នាំ 2000 នៅពេលដែលក្រុមហ៊ុនប្រឹក្សា និងវាយតម្លៃម៉ាកសញ្ញាផលិតផលអន្តរជាតិ (Interbrand) ចាប់ផ្តើមផ្សព្វផ្សាយម៉ាកសញ្ញាផលិតផលដែលមានគុណភាពល្អបំផុតលំដាប់ពិភពលោកមកម្លេះ (Best Global Brands)។ ក្រោយមកទៀតចាប់តាំងពីការឈានដល់ការឈរក្នុងចំណាត់ថ្នាក់កំពូលទី 9 នៃចំណោមលំដាប់ថ្នាក់កំពូលទាំង 10 មកក្រុមហ៊ុន សាមសុង ក៏បានបន្តការអភិវឌ្ឍន៍រីកចម្រើនទៅមុខរហូតដល់ការឈរក្នុងចំណាត់ថ្នាក់លំដាប់កំពូលទី 6 ក្នុងឆ្នាំ 2017 និងចុងក្រោយឈានដល់ការឈរចំណាត់ថ្នាក់លំដាប់កំពូលទី 5 ក្នុងឆ្នាំ 2020 នេះតែម្តង។ ការរីកចម្រើនឈានទៅមុខជាលំដាប់របស់ក្រុមហ៊ុន សាមសុង ក្នុងបញ្ជីម៉ាកយីហោដែលមានតម្លៃបំផុតទាំង 100 នៅលើពិភពលោកគឺត្រូវបានគាំទ្រដោយការណែនាំជាបន្តបន្ទាប់នៃផលិតផលដែលមានការច្នៃប្រឌិតខ្ពស់បំផុត និងការអនុវត្តន៍នូវសកម្មភាពទីផ្សារជាច្រើនធ្វើយ៉ាងណាឱ្យមានលក្ខណៈទូលំទូលាយបំផុតនៅលើឆាកពិភពលោក។

ឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ Covid-19 តាមរយៈយុទ្ធនាការសប្បុរសធម៌សង្គម ការច្នៃប្រឌិតបច្ចេកវិទ្យាទំនើបសម្រាប់ផលិតផលដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃក្រុមហ៊ុន សាមសុង ក៏បានបន្តនូវការវិនិយោគរបស់ខ្លួនទៅលើគ្រឿងម៉ាស៊ីនដែលផ្តល់នូវការរីកចម្រើន និងភាពងាយស្រួលដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងពេលអនាគតដើម្បីធ្វើឱ្យតម្លៃយីហោផលិតផលមានការរីកចម្រើនកាន់តែប្រសើរឡើង។

 image

ផ្អែកតាមក្រុមហ៊ុនប្រឹក្សា និងវាយតម្លៃម៉ាកសញ្ញាផលិតផលលំដាប់ថ្នាក់ពិភពលោក (Interbrand) នេះគឺជាកត្តាមួយក្នុងចំណោមកត្តាចម្បងជាច្រើនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យក្រុមហ៊ុន សាមសុង មានការរីកចម្រើនលូតលាស់ដូចជា៖

* ការឆ្លើយតបយ៉ាងឆាប់រហ័សបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 តាមរយៈសកម្មភាពជាច្រើនទូទាំងពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការនៃទំនួលខុសត្រូវសង្គម (CSR) និងការរួមបញ្ចូលគ្នានៃយុទ្ធនាការលំដាប់ពិភពលោក។

* សកម្មភាពទូលំទូលាយរបស់ក្រុមហ៊ុនដែលបង្ហាញពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

* ការបន្តផ្តល់ជូននូវផលិតផលដែលបំពាក់បច្ចេកវិទ្យាទំនើបបំផុតរួមមាន៖ Galaxy Fold, The Terrace និងទូទឹកកកដ៏វៃឆ្លាតបំផុត BESPOKE ។

* ការវិនិយោគឥតឈប់ឈរដើម្បីឈានទៅរកការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាដ៏ជឿនលឿនបំផុតដូចជា៖ Artificial Intelligence (AI), បច្ចេកវិទ្យាអ៊ីនធើណេត 5G និង Internet of Things (IoT) ។

image

 ជាការឆ្លើយបនឹងផលវិបាកនានានៃជំងឺ Covid-19 ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ក៏បានធ្វើការបរិច្ចាគយ៉ាងច្រើនទៅតាមតម្រូវការជាក់ស្តែងរបស់ប្រទេសដើម្បីជួយដល់សហគមន៍ឱ្យឆ្លងផុតនូវការលំបាកផ្សេងៗ។ អ្វីដែលពិសេសបំផុតនោះក្រុមហ៊ុន សាមសុង ក៏បានបង្កើតនូវយុទ្ធនាការលំដាប់ពិភពលោកមួយដោយជោគជ័យផងដែរជាមួយនឹងសារសំខាន់ថា “ជម្នះវាឱ្យបានទាំងអស់គ្នា” ឬ “Get through this together” នៅលើបណ្តាញសង្គម និងតាម billboard នៅទីសាធារណៈខាងក្រៅនៃ Time Square ក្នុងទីក្រុងញ៉ូវយ៉ក នៅ Piccadilly Circus នៃទីក្រុងឡុង Duomo di Milano ប្រទេសអ៊ីតាលី និងនៅ Entertainment Building នៃទីក្រុងហុងកុង ដែលទាំងអស់នេះគឺជាផ្នែកដ៏សំខាន់របស់ខ្លួនក្នុងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអតិថិជនទាំងអស់ទូទាំងពិភពលោកក្នុងកាលៈទេសៈដ៏លំបាកនេះ។ ជាងនេះទៅទៀត ក្រុមហ៊ុន សាមសុង ក៏បានប្រមូលទិន្នន័យមិតិយោបល់វិជ្ជមានជាមួយនឹងយុទ្ធនាការមួយដែលរូបថត និងសាច់រឿងជាច្រើនផ្ញើរដោយអតិថិជនតាមរយៈបណ្តាញសង្គម ត្រូវបានប្រមូលយកមកផលិតជាខ្សែវីដេអូផ្សព្វផ្សាយសម្រាប់ចាក់បង្ហាញនៅទីសាធារណៈក្នុងគោលបំណងលើកទឹកចិត្តដល់អតិថិជនទាំងអស់ទូទាំងពិភពលោក។ ស្របពេលជាមួយគ្នានេះដែរយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ត្រូវបានចាប់ផ្តើមជាមួយនឹងយុទ្ធនាការដែលកំពុងបន្តសម្រាប់ចក្ខុវិស័យនៃកម្មវិធីសប្បុរសធម៌សង្គមរបស់ក្រុមហ៊ុន សាមសុង ដោយផ្តល់លទ្ធភាពដល់ប្រជាជន និងកម្មវិធីអប់រំជាច្រើនទៀតសម្រាប់មនុស្សជំនាន់ក្រោយដូចជា៖ Solve for Tomorrow, Smart School និង Innovation Campus ។

 ការលះបង់របស់ក្រុមហ៊ុន សាមសុង ចំពោះនិរន្តរភាពគ្រប់ទិដ្ឋភាពទាំងអស់នៃការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនក៏បានរួមចំណែកផងដែរដល់ការជំរុញនៃតម្លៃយីហោផលិតផលតាមរយៈការវេចខ្ចប់ផលិតផលទូរទស្សន៍ សាមសុង និងស្រោមទូរស័ព្ទស្មាតហ្វូនដោយប្រើប្រាស់សម្ភារកែច្នៃឡើងវិញដោយមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថានឡើយ។ កិច្ចខិតខំប្រឹងប្រែងដ៏មោះមុតខាងលើនេះគឺបានធ្វើឱ្យក្រុមហ៊ុន សាមសុង សម្រេចបាននូវការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបយ៉ាងច្រើនបើទោះបីជាមានបញ្ហាប្រឈមនៃជំងឺ Covid-19 ក៏ដោយ ហើយរាល់កត្តាទាំងអស់នេះហើយបានជំរុញឱ្យក្រុមហ៊ុន សាមសុង អាចឈរក្នុងចំណាត់ថ្នាក់លំដាប់កំពូលទី 5 ទូទាំងពិភពលោកនេះ។ 

ដោយឡែកសម្រាប់ជំនួញផ្នែក Mobile Communication របស់ក្រុមហ៊ុន សាមសុង បានពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួន និងឈានមុខគេនៅក្នុងទីផ្សារស្មាតហ្វូន 5G និងបានបង្កើតនូវ Generation Z ជាមួយនឹងស្មាតហ្វូន Galaxy ស៊េរី A ក៏ដូចជាសកម្មភាពទីផ្សារដ៏មានសក្តានុពលបំផុត Awesome campaign ជាដើម។ សាមសុង ក៏បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងច្បាស់ដែរថាទោះស្ថិតក្នុងកាលៈទេសៈអ្វីក៏ដោយក៏ខ្លួននៅតែបន្តអភិវឌ្ឍបច្ចេកវិទ្យាឱ្យកាន់តែទំនើបបំផុតដោយបង្កើតនូវផលិតផលថ្មីៗជាមួយនឹងការបង្ហាញនូវវត្តមានស្មាតហ្វូន Galaxy Z Flip ។ រីឯក្នុងផ្នែកបណ្តាញជំនួញវិញ សាមសុង ក៏បានធ្វើឱ្យខ្លួនឈានមុខគេក្នុងពិភព 5G ដោយការបង្កើតនូវទៅផ្សារថ្មីមុនគេបង្អស់ក្នុងពិភពលោក និងពង្រីកវិសាលភាពភាពជាដៃគូជាមួយនឹងជំនួញផ្សេងៗទៀតទៅក្នុងទីផ្សារគោលដៅសំខាន់ៗដូចជា៖ សហរដ្ឋអាមេរិក និង ជប៉ុនជាដើម។ 

សម្រាប់ជំនួញផ្នែក Visual Display វិញ សាមសុង ក៏ក្លាយជាក្រុមហ៊ុនដែលឈានមុខគេបំផុតក្នុងពិភពលោកផ្នែកឧស្សហកម្មទូរទស្សន៍ដ៏វៃឆ្លាតបំផុតផងដែរដោយការដាក់សម្ពោធនូវផលិតផលដែលទំនើបទាន់សម័យ និងបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុតដោយឆ្លុះបញ្ចាំងនូវគុណភាពជីវិតដ៏រស់រវើករបស់អតិថិជនតាមរយៈទូរទស្សន៍ម៉ូឌែល The Sero និង Terrace ។ ក្រុមហ៊ុន សាមសុង ក៏បានបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួនសម្រាប់វិស័យនេះដោយធ្វើការបង្ហាញនូវផលិតផលដ៏ច្រើនសម្បូរបែបដែលផ្តល់នូវភាពងាយស្រួលសម្រាប់ជនពិការ និងអ្នកប្រើប្រាស់ដែលមានបញ្ហាខ្វាក់ពណ៌ ឬមានបញ្ហាក្នុងការបែងចែកពណ៌ និងចាប់ផ្តើមនូវកម្មវិធីនៃការវេចខ្ចប់ផលិតផលដែលមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។ 

ដោយឡែកសម្រាប់គ្រឿងឧបករណ៍ឌីជីថល វិញ សាមសុង ក៏បានបន្តផ្តល់ជូននូវផលិតផលដែលបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដើម្បីបំពេញតាមតម្រូវការ និងផ្លាស់ប្តូររបៀបរស់នៅរបស់អតិថិជនជាមួយនឹងទូទឹកកកវៃឆ្លាត BESPOKE និង Grande AI washer and dryer ដោយកម្មវិធីយុទ្ធនាការរបស់ខ្លួនសម្រាប់ប្រធានបទដែលពាក់ព័ន្ធនឹងអតិថិជនដូចជា៖ ការចម្អិនម្ហូបអាហារ កីឡា ការរចនាផ្នែកខាងក្នុង(Interior design) ការថែរក្សាសត្វចិញ្ចឹម ដោយធ្វើយ៉ាងណាផ្សារភ្ជាប់ជាមួយនឹងអតិថិជនទាំងអស់ឱ្យកាន់តែជិតស្និទ្ធ។

ជាពិសេសផ្នែកមេម៉ូរី (Memory) សាមសុង បានធ្វើការប្រកាសជាផ្លូវការនូវចក្ខុវិស័យរបស់ខ្លួនក្នុងឆ្នាំ 2030 ត្រូវតែក្លាយជាក្រុមហ៊ុនលំដាប់កំពូលលេខ 1 លើទីផ្សារពិភពលោក។ សូមបញ្ជាក់ថា សាមសុង បានក្លាយជាក្រុមហ៊ុនទី1 ដំបូងគេបំផុតក្នុងពិភពលោកដែលផលិត EUV-based DRAM និងបានបន្តការវិនិយោគរបស់ខ្លួនក្នុងផ្នែក HBM2E Flashbolt ដោយប្រើបច្ចេកវិទ្យា AI, automotive parts, IoT, AI និង 5G ផងដែរ។ ការពង្រីកវិសាលភាពនៃការធ្វើការពីចម្ងាយនៅផ្ទះ (work-at-home) បានផ្តល់លទ្ធផលជាផ្លែផ្កានៃការកើនឡើងនូវតម្រូវការសម្រាប់ server និង cloud services ដែលត្រូវបានរំពឹងទុកថានឹងមានការកើនឡើងនៃការលក់ DRAM និង NAND flash chips។ ចំពោះផ្នែក system LSI វិញ សាមសុង ក៏បានបន្តអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន និងការវិនិយោគទៅលើ Exynos និង ISOCELL ព្រមទាំងធ្វើការពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូជំនួញសំខាន់ៗដូចជា Audi ជាដើម។ 

លោក YH Lee ដែលជាប្រធានផ្នែកទីផ្សារ (CMO) នៃក្រុមហ៊ុនសាមសុង អេឡិចត្រូនិច បានមានប្រសាសន៍ថា “យើងបានចាប់ផ្តើមនូវចំណាត់ថ្នាក់ 43 នៃតម្លៃម៉ាកសញ្ញាផលិតផលគិតជាទឹកប្រាក់មានចំនួន 5.2 ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ 2000។ ប៉ុន្តែឆ្នាំ 2020 នេះយើងឡើងមកឈរចំណាត់ថ្នាក់លំដាប់កំពូលទី 5 ជាមួយនឹងម៉ាកសញ្ញផលិតផលដែលមានតម្លៃ 62.3 ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលនេះគឺជាជោគជ័យដ៏អស្ចារ្យ និងជាទីមោទនៈបំផុត។” គាត់ក៏បានបន្តទៀតថា “ប្រសិនបើគ្មានការគាំទ្រពីអតិថិជនជុំវិញពិភពលោកទេយើងក៏គ្មានសមិទ្ធិផលដ៏អស្ចារ្យបែបនេះដែរ”។ ដូច្នេះដើម្បីលើកកម្ពស់នូវស្ថានភាពពិភពលោក យើងនៅតែបន្តភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនទាំងអស់ឱ្យកាន់តែជិតស្និទ្ធ។ 

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនប្រឹក្សា និងវាយតម្លៃម៉ាកសញ្ញាផលិតផលលំដាប់ថ្នាក់ពិភពលោក (Interbrand) ធ្វើការវាយតម្លៃនៃម៉ាកសញ្ញាផលិតផលនៃជំនួញជាច្រើនជុំវិញពិភពលោកគឺផ្អែកទៅលើការវិភាគយ៉ាងល្អិតល្អន់បំផុត (comprehensive analysis) នៃកត្តារួមផ្សំជាច្រើនរួមមានសមិទ្ធិផលផ្នែកហិរញ្ញវត្ថុ ( financial performance), ឥទ្ធិពលនៃការទិញម៉ាកសញ្ញាផលិតផល (brand influence on purchase) និងការប្រកួតប្រជែងម៉ាកផលិតផល (brand competitiveness)។ 

អំពីក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ខូ អិល ធី ឌី

ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេបង្អស់ក្នុងពិភពលោកដែលធ្វើការផ្លាស់ប្តូរ អភិវឌ្ឍបច្ចេកវិទ្យាដ៏អស្ចារ្យ និងវៃឆ្លាតបំផុតសម្រាប់អនាគត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ផ្តល់ជូននូវគ្រឿងអេឡិចត្រូនិចឈានមុខគេទូទាំងពិភពលោកដូចជា៖ ទូរទស្សន៍ ទូរស័ព្ទស្មាតហ្វូន ថេប៊្លេត wearable devices, គ្រឿងឌីជីថល ប្រព័ន្ធបណ្តាញណេតវើក មេម៉ូរី ប្រព័ន្ធ LSI និង foundry and LED solutions ។ ដើម្បីទទួលបានព័ត៌មានថ្មីៗចុងក្រោយ សូមចូលទៅកាន់ Samsung Newsroom តាមរយៈតំណនេះ៖ http://news.samsung.com

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1613
Yesterday : 15202
This Month : 31308
Last Month : 495211
Total Visitor : 23400076