ព័ត៌មាន

បណ្តាញ 5G របស់ប្រទេសចិនមានស្ថានីយចំនួនច្រើនជាង ៦០០,០០០ស្ថានីយ៍

 

យោងតាមប្រភពក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) បានឲ្យដឹងថា ប្រទេសចិនកំពុងបង្កើនការសាងសង់បណ្តាញ 5G របស់ខ្លួន ហើយឥឡូវនេះបានសាងសង់ស្ថានីយបណ្តាញ5Gចំនួន ៦០០ ០០០ កន្លែង។ ទិន្នន័យពីក្រសួងបង្ហាញថា កំណើនយ៉ាងឆាប់រហ័សរបស់អ្នកប្រើប្រាស់បណ្តាញ 5G ចំនួនមានឧបករណ៍ភ្ជាប់នៅលើបណ្តាញបានកើនឡើងលើសពីចំនួន១៥០លានគ្រឿង។

image

លោក Wen Ku មន្ត្រីនៃ MIIT មានប្រសាសន៍ថា៖ “ ក្នុងរយៈពេល០៣ឆ្នាំខាងមុខទៀត ប្រទេសចិននឹងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ បណ្តាញ 5G ដូច្នេះ វាមានភាពចាំបាច់ ដែលត្រូវធ្វើការផ្លាស់ប្តូរយ៉ាងសកម្មក្នុងវិស័យសំណង់” ។ ការរីករាលដាលនៃជំងឺកូវីដ១៩នាំឲ្យមានការពន្លឿនការអនុវត្តកម្មវិធីឌីជីថល ដោយការអភិវឌ្ឍ 5G ។ ទាំងនេះរួមមានផលិតផលសេវាកម្មនិងដំណោះស្រាយឌីជីថលផ្សេងៗទៀតផងដែរ។

image

 លោក Liu Duo  ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ចិនមានប្រសាសន៍ថា នៅពេលដែលចំនួនអ្នកប្រើប្រាស់បណ្តាញ 5G បន្តកើនឡើង សេវាកម្មច្នៃប្រឌិតទាក់ទងនឹងបណ្តាញ 5G ក៏នឹងកើនឡើងគួរឱ្យកត់សម្គាល់៕