ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នាំមុខទីផ្សារស្មាតហ្វូននៅក្នុងត្រីមាសទី ៣

ស្មាតហ្វូនចំនួន 348 ត្រូវបាននាំចេញនៅចន្លោះថ្ងៃទី ១ ខែកក្កដា និងថ្ងៃទី ៣០ ខែកញ្ញានេះ នេះបើតាមការបញ្ជាក់ចុងក្រោយរបស់របាយការណ៍ចេញពី Canalys នេះ។ វាគឺតិចជាងឆ្នាំមុនដល់ទៅ ៤ លានគ្រឿង។ ទីផ្សារសរុបមានការកើនឡើងចំនួន ២២% ហើយក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅតែជាក្រុមហ៊ុនដែលឈានមុខគេនៅក្នុងការនាំចេញស្មាតហ្វូនបានចំនួន 80.2 លានគ្រឿង។

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានការនាំចេញស្មាតហ្វូនចំនួន 51.7 លានគ្រឿង។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះលក់បានចំនួន 66.8 លានគ្រឿង។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានការនាំចេញស្មាតហ្វូនចំនួន 47.1 លានគ្រឿងនៅក្នុងត្រីមាសទី ៣ នេះដែលមានការកើនឡើងចំនួន 45% បើធៀបទៅនឹងឆ្នាំមុននេះ៕

image

image