ព័ត៌មាន

ស្មាតហ្វូន Foldable Samsung W21 5G នឹងបង្ហាញខ្លួននៅថ្ងៃទី ៤ ខែវិច្ឆិកាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានបញ្ចេញនូវស្មាតហ្វូនប្រណិតរបស់ខ្លួននៅក្នុងទីផ្សាររបស់ចិននោះគឺត្រកូល W Series របស់ខ្លួន។ ស្មាតហ្វូននេះដំណើរការនូវ Android ហើយវាមានឈ្មោះហៅថា  Samsung W21 5G ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងថ្ងៃទី ៤ ខែវិច្ឆិកានេះ។ នៅក្នុងបញ្ជីនេះគឺមានការបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនដូចទៅនឹងស្មាតហ្វូន  Galaxy Z Fold2 5G ។

ភាពខុសគ្នារវាងស្មាតហ្វូន W21 5G និង Galaxy Z Fold2 5G នេះគឺទៅលើពណ៌ និងត្រចៀកបត់របស់វា។ នៅក្នុងបញ្ជីនេះមានការបង្ហាញនូវឡូហ្គោ Telecom នៅផ្នែកខាងក្រោយរបស់វា។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ដាក់លក់ស្មាតហ្វូន Galaxy Fold និង  W20 5G នៅក្នុងប្រទេសចិនដែលមានពណ៌ទឹកប្រាក់ និងបច្ចេកវិទ្យា  5G connectivity ហើយអ្នកនឹងទទួលបាននូវ Galaxy Buds នៅក្នុងប្រអប់ផងដែរ។ ស្មាតហ្វូននេះមានតម្លៃ CNY15,999 ទៅ CNY18,999 ។ ស្មាតហ្វូន Galaxy Z Fold2 5G ដាក់លក់នៅក្នុងតម្លៃ CNY16,999 ៕

image

image