ព័ត៌មាន

ហេគឃ័រកំពុងតែលក់ទិន្នន័យអ្នកប្រើប្រាស់ចំនួន ៣៤ លាននាក់ដែលលួចបានចេញពីក្រុមហ៊ុនចំនួន ១៧

ក្រុមតួអង្គគំរាមកំហែងកំពុងតែដាកល់នូវទិន្នន័យរបស់អ្នកប្រើប្រាស់ចំនួន ១៧ លាននាក់ដែលខ្លួនបានលួចបានចេញពីក្រុមហ៊ុនចំនួន ១៧ នៅក្នុងអំឡុងពេលនៃការបែកធ្លាយទិន្នន័យនេះ។ វាត្រូវបានគេទម្លាយនៅថ្ងៃទី ២៨ ខែតុលានេះតាមរយៈអ្នកទម្លាយព័ត៌មានម្នាក់ដែលបង្កើតនូវប្រធានបទមួយនៅលើវេទិការរបស់ហេគឃ័រដើម្បីលក់នូវទិន្នន័យដែលលក់បានចេញពីក្រុមហ៊ុនទាំង ១៧ នេះ។

អ្នកលក់នេះបង្ហាញថា ពួកគេមិនមែនជាអ្នកទទួលខុសត្រូវទៅលើការហេគទៅលើក្រុមហ៊ុនទាំង ១៧ នេះទេ ហើយខ្លួនគ្រាន់តែជាក្រុមហ៊ុនដែលដាក់លក់នូវទិន្នន័យនេះប៉ុណ្ណោះ។ ទិន្នន័យរបស់អ្នកប្រើប្រាស់នេះគឺមានការបែកធ្លាយសម្រាប់ឆ្នាំ ២០២០ នេះដែលមានលេខទូរស័ព្ទ ព័ត៌មានកាតឥណទាន អ៊ីម៉ែល លេខសម្ងាត់ និង SHA256/512,md5crypt និង bcrypt passwords ផងដែរ។

ក្រុមហ៊ុនទាំងនេះមានដូចជា៖

  • Redmart.lazada.sg

  • Everything5pounds.com

  • Geekie.com.br

  • Cermati.com

  • Clip.mx

  • Katapult.com

  • Eatigo.com

  • Wongnai.com

  • Toddycafe.com

  • Game24h.vn

  • Wedmegood.com

  • W3layouts.com

  • Apps-builder.com

  • Invideo.io

  • Coupontools.com

  • Athletico.com.br

  • Fantasycruncher.com

image

image