ព័ត៌មាន

សេនស័រ Vizion 33D ToF sensor ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អាចធ្វើការចាប់វត្ថុនៅក្នុងកម្រិត 120 fps នៅក្នុងចម្ងាយដល់ទៅ ៥ ម៉ែត្រ

សម្រាប់ ISOCELL Vizion 33D ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺជាប្រភេទ Time of Flight (ToF) 3D sensor ដែលអាចផ្តល់ទិន្នន័យបានត្រឹមត្រូវ និងអាចចាប់វត្ថុបានលឿនជាមួយនឹង autofocus និង video bokeh លឿនជាងមុនថែមទៀត។ សម្រាប់សេនស័រនេះគឺមានកម្រិតភាពច្បាស់ដល់ទៅ 640 x 480 px ។ វាអាចធ្វើការវាស់នៅក្នុងកម្រិតចាប់ពី 0.2m ដល់ទៅ 5m (16 ft) ជាមួយនឹងកម្រិត 10 ឬ 12-bit ថែមទៀត។ វាក៏អាចធ្វើការតាមដាននៅក្នុងកម្រិត 120 fps ផងដែរ។

នៅពេលដែលអ្នកប្រើប្រាស់នូវ autofocus​នោះ វាមានភ្ជាប់នូវ 200 mW ។ សម្រាប់ហ្គេម AR games និង video bokeh rendering នោះ ថាមពលនេះគឺមានកម្រិតដល់ទៅ 400 mW ។ Vizion 33D sensor អាចប្រើប្រាស់នូវ face ID ដើម្បីធ្វើការធានាទៅលើការទូទាត់ការចំណាយ និងអាចដោះសោរទូរស័ព្ទថែមទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រើប្រាស់នូវសេនស័រ ToF sensor នៅលើស្មាតហ្វូន Galaxy S20 Ultra ហើយវានឹងប្រើប្រាស់នូវសេនស័រនេះនៅលើស្មាតហ្វូនជាច្រើនទៀត។ ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនដែលនាំមុខគេនៅលើទីផ្សារនៅក្នុងផលិតកម្មទៅលើសេនស័រ ToF sensor នេះ៕

image

image