ព័ត៌មាន

Galaxy Z Fold3 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានកាមេរ៉ាក្រោមអេក្រង់

កាលពីខែមុននេះ យើងបានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានគម្រោងក្នុងការប្រកាសបង្ហាញនូវកាមេរ៉ាខាងក្រោមអេក្រង់ (UDC) ជាមួយនឹងស្មាតហ្វូន Galaxy Z Fold3 ។ ពេលនេះវាក៏មានរបាយការណ៍ថ្មីចេញពី ETNews ផងដែរ។ ប្រភពនេះនិយាយថា ក្រុមហ៊ុន Samsung Display ក៏ផលិតអេក្រង់ដែលនឹងទ្រទ្រង់នូវបច្ចេកវិទ្យា UDC ថែមទៀត។

ម៉ូឌុលកាមេរ៉ានេះគឺមានការទ្រទ្រង់ដោយក្រុមហ៊ុន Samsung SLI ។ ស្មាតហ្វូន Samsung Galaxy Z Fold3ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ នេះ។ ការផ្លាស់ប្តូរទៅកាន់អេក្រង់ UDC នេះនឹងជួយធ្វើអោយស្មាតហ្វូន flagship នេះកាន់តែអស្ចារ្យក្នុងការប្រើប្រាស់ថែមទៀត៕

image

image