ព័ត៌មាន

ស្មាតហ្វូន Realme X7 នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងឆ្នាំ ២០២១

ក្រុមហ៊ុនបច្ចេកវិទ្យា Realme នៅក្នុងប្រេទេសឥណ្ឌាបានបង្ហើបថា ស្មាតហ្វូន  X7 series នឹងមានវត្តមាននៅក្នុងប្រទេសនេះ ប៉ុន្តែយើងត្រូវធ្វើការរង់ចាំបន្តិចសិន។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះលោក Madhav Sheth ទម្លាយថា ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងឆ្នាំ ២០២១ នេះ។

កាលពីខែមុននេះ លោក  Sheth បានស្នើទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា តើពួកគេយល់យ៉ាងដូចម្តេចទៅលើបន្ទះឈីប Mediatek chipsets ហើយនៅក្នុងសារមួយទៀតក៏មានការសួរអំពីគំនិតរបស់ស្មាតហ្វូន Realme X7 និង  Realme X7 Pro ដែលប្រើប្រាស់នូវបន្ទះឈីប Dimensity 800U និង Dimensity 1000+ ផងដែរ។ លោក Madhav Sheth ហាក់ដូចជាលាក់លៀមអំពីអនាគតនៃបច្ចេកវិទ្យា 5G ទោះបីជាប្រទេសឥណ្ឌានៅមិនទាន់បង្ហាញអំពីបណ្តាញបច្ចេកវិទ្យាថ្មីនេះក៏ដោយ។ មនុស្សជាច្រើនក៏រំពឹងនូវវត្តមានរបស់ស្មាតហ្វូន  Realme X7 នេះផងដែរ៕

image

image