ព័ត៌មាន

ប្រទេសចិនបញ្ឈប់ប្រតិបត្តិការនៅរោងចក្រផលិតបន្ទះឈីបរបស់ប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីកម្មករជាច្រើនតេស្តវិជ្ជមានកូវីដ១៩

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានរាយការណ៍ថារោងចក្រចិនមួយដែលកាន់កាប់ដោយក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង SK Hynixបានបញ្ឈប់ប្រតិបត្តិការកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ២៩ ខែវិច្ឆិកា) បន្ទាប់ពីកម្មករជាច្រើននាក់នៅក្នុងរោងចក្រត្រូវបានរកឃើញថាមានឆ្លងមេរោគកូវីដ ១៩។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថាពលករកូរ៉េដែលមានមូលដ្ឋាននៅរោងចក្រនៅទីក្រុងឆុងឈីងចាប់តាំងពីខែកុម្ភៈបានចាកចេញនៅថ្ងៃព្រហស្បតិ៍ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ គាត់ត្រូវបានគេធ្វើតេស្ត៍នៅអាកាសយានដ្ឋានអ៊ីនឈុនក្នុងទីក្រុងសេអ៊ូលហើយត្រូវបានបញ្ជាក់ថាមានផ្ទុកវីរុសកូរ៉ូណានៅថ្ងៃសៅរ៍នេះ។

ទីភ្នាក់ងារព័ត៌មានបាននិយាយថាកម្មកររោងចក្រទាំងអស់ក៏ដូចជាសមាជិកក្រុមហ៊ុន បុគ្គលិក និងភ្ញៀវថ្មីៗនៅសណ្ឋាគារដែលកម្មករបានរស់នៅនេះនឹងត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែកពីគ្នា និងធ្វើតេស្តរកមើលកូវីដ ១៩ ផងដែរ។ អ្នកនាំពាក្យនៅក្រុមហ៊ុន SK Hynix បាននិយាយថា“ យើងកំពុងសហការជាមួយរដ្ឋាភិបាលក្នុងតំបន់ស្តីពីកិច្ចប្រឹងប្រែងទប់ស្កាត់របស់ពួកគេ ហើយក្នុងពេលតែមួយនេះ យើងក៏ព្យាយាមអោយមានការចាប់ផ្តើមផលិតកម្មឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីផលប៉ះពាល់នៃការផ្អាកនេះទេ៕

image

image