ព័ត៌មាន

ក្រុមហ៊ុន Samsung Display បង្ហាញនូវគំនូសព្រាងនៃស្មាតហ្វូនដែលមានអេក្រង់បត់បាន ៣ ដង និងអេក្រង់រមូរ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាបញ្ចេញនូវស្មាតហ្វូនចំនួន ២ ថ្មីបន្ថែមទៀត។ នៅក្នុងប្លុករបស់ក្រុមហ៊ុន Samsung Display នោះ ក្រុមហ៊ុននេះក៏មានការបង្ហាញនូវគំនូសព្រាងរបស់ស្មាតហ្វូនថ្មីចំនួន ២ នេះដែលនឹងអាចក្លាយជាការពិតផងដែរនៅប៉ុន្មានឆ្នាំខាងមុខនេះ។

នៅក្នុងគំនូសព្រាងនេះ ស្មាតហ្វូននេះគឺមានអេក្រង់ដែលអាចបត់បាន ៣ ដងហើយនោះគឺជាត្រកូលស្មាតហ្វូន Galaxy Fold ។ ការឌីស្សាញថ្មីនេះគឺមានការបន្ថែមនូវអេក្រង់បត់ទី​៣ ហើយវាក៏មានឡូហ្គូមួយនៅផ្នែកខាងក្រោមដែលមានឈ្មោះហៅថា​ “Samsung OLED” ។

ស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនទាំងនេះប្រហែលក្លាយជាការពិតផងដែរ។ ប៉ាតង់សម្រាប់ស្មាតហ្វូនដែលមាន ៣ ទម្រង់នេះគឺជាការឌីស្សាញចេញពី LetsGoDigital ។ ស្មាតហ្វូនដែលមានការបត់ ៣ ដងនេះគឺមានភ្ជាប់ជាមួយនឹង slide-out keyboard ផងដែរ៕

image

image