ព័ត៌មាន

កាសស្តាប់ TWS ថ្មីរបស់ក្រុមហ៊ុន Samsung នឹងមានឈ្មោះហៅថា Galaxy Buds Pro

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវកាសស្តាប់ឥតខ្សែថ្មីរបស់ខ្លួនជាមួយនឹងស្មាតហ្វូន Galaxy S21នៅក្នុងខែមករានេះ ។ បន្ទាប់ពីមានការប្រកាសបង្ហាញវត្តមានរបស់កាសស្តាប់ Galaxy Buds, Buds+ និង Buds Live ក្រុមហ៊ុននេះក៏ត្រៀមប្រកាសបង្ហាញនូវកាសស្តាប់ថ្មីហៅថា Buds Pro ។

ឈ្មោះនេះគឺមានការបញ្ជាក់ដោយអាជ្ញាធរវិញ្ញាបនប័ត្រទូរគមនាគមន៍ឥណ្ឌូណេស៊ីជាមួយនឹងលេខម៉ូឌែល SM-R190។ កាសស្តាប់ថ្មីនេះគឺមានវិញ្ញាបនបត្រ 3C របស់ចិនជាមួយនឹងថាមពលថ្មទំហំ 472 mAh ។ កាសស្តាប់នេះត្រៀមខ្លួនប្រកាសខ្លួន ហើយវាអាចនឹងបង្ហាញខ្លួននៅពាក់កណ្តាលខែមករានេះ។

ផ្អែកទៅលើឈ្មោះនេះ កាសស្តាប់ Galaxy Buds Pro នេះគឺមានភ្ជាប់ជាមួយនឹងមុខងារកាត់បន្ថយសំឡេងសំខានថែមទៀត។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា កាសស្តាប់ថ្មីនេះគឺមានលេខកូដថា “Beyond” ។ ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញនូវកាសស្តាប់ថ្មីដែលមានឈ្មោះហៅថា​ Galaxy Buds Beyond ផងដែរ៕

image

image