ព័ត៌មាន

ក្រុមហ៊ុន Canon អះអាងជាសារធារណៈថា ការវាយប្រហារពីមេរោគនៅខែសីហា បានលួចយកទិន្ន័យមួយចំនួន

នៅទីបំផុតក្រុមហ៊ុន Canon បានចេញមុខបញ្ជាក់ជាសាធារណៈថា ការវាយលុកតាមអ៊ិនធឺរណិតដែលបង្កឲ្យមានការខូចខាតនៅដើមខែសីហាកើតឡើងបណ្តាលមកពីកម្មវិធីមេរោគ ដោយមេរោគនោះបានលួចយកទិន្នន័យពីម៉ាស៊ីនមេរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Canon ចាប់ផ្តើមស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយបានរកឃើញភស្តុតាងនៃសកម្មភាពដែលគ្មានការអនុញ្ញាតនៅលើបណ្តាញរបស់ខ្លួននៅចន្លោះថ្ងៃទី២០ ខែកក្កដានិងថ្ងៃទី០៦ ខែសីហា។

ភ្នាក់ងារគម្រាមកំហែងបានចូលមើលម៉ាស៊ីនមេ ហើយឯកសាររបស់ក្រុមហ៊ុនដែលមានផ្ទុកព័ត៌មានអំពីនិយោជិកបច្ចុប្បន្ន និងពីឆ្នាំ២០០៥ ដល់ ២០២០។ នៅក្នុងសេចក្តីប្រកាសជាសាធារណៈនៅល្ងាចថ្ងៃពុធ ទី២៥ ខែវិច្ឆិកានេះក្រុមហ៊ុន Canonបាននិយាយថា ទិន្នន័យដែលអ្នកវាយប្រហារចូលប្រើរួមមានឈ្មោះនិយោជិក លេខសន្តិសុខសង្គម ថ្ងៃខែឆ្នាំកំណើត លេខប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល  លេខគណនីធនាគារសម្រាប់ប្រាក់បញ្ញើដោយផ្ទាល់ពីក្រុមហ៊ុន Canon និងហត្ថលេខាអេឡិចត្រូនិចរបស់ពួកគេ។

ភ្លាមៗ ក្រោយពីកាមានរវាយប្រហារនេះ មេរោគ Maze ransomware បានប្រាប់ ភ្នាក់ងារព័ត៌មានថា ពួកគេបានលួចយកទិន្នន័យ និងមូលដ្ឋានទិន្នន័យឯកជនរបស់ក្រុមហ៊ុន Canon ទំហំ ១០ តេរ៉ាប៉ៃ (terabytes) មុនពេលបំផ្ទុះមេរោគក្នុងការបំលែងឯកសារនៅថ្ងៃទី០៥ ខែសីហា។  មេរោគ Maze បានបញ្ជាក់ថាសកម្មភាពរបស់ពួកគេមិនបានពង្រីកដល់សេវាកម្មផ្ទុកទិន្ន័យនោះទេ។ ខណៈពេលដែលក្រុមហ៊ុនចំណាយពេលបីខែដើម្បីបញ្ជាក់ពីការវាយប្រហារលោះជាសាធារណៈ ក្រុមហ៊ុន Canon បានសារភាពពីលក្ខណៈនៃឧប្បត្តិហេតុសន្តិសុខដល់និយោជិករបស់ខ្លួននៅក្នុងសេចក្តីជូនដំណឹងស្តីពីសន្តិសុខផ្ទៃក្នុងនៅថ្ងៃទី០៦ ខែសីហា។ ក្រុមហេគលើបណ្តាញអ៊ិនធឺរណិត Maze គឺជាក្រុមមួយក្នុងចំណោមអ្នកលេងមេរោគធំ ៗ នៅក្នុងអាជីវកម្មកម្មវិធីលោះ។ នៅថ្ងៃទី០១ ខែវិច្ឆិកា ក្រុមនេះបានប្រកាសបានបិទប្រតិបត្តិការរបស់ខ្លួន ក្រោយពីពួកគេបានចាប់ផ្តើមធ្វើប្រតិបត្តិការទើបតែបានប្រហែលមួយឆ្នាំកន្លះ គឺចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០១៩៕

 image

image