ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy M12 ជិតប្រកាសបង្ហាញខ្លួនហើយបន្ទាប់ពីស្មាតហ្វូននេះទទួលបាននូវវិញ្ញាបនបត្រ Bluetooth

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy M12 ដែលបង្ហាញខ្លួនជារូបភាព CAD Renders កាលពីខែមុននេះដែលមានការបង្ហាញអំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះមិនទាន់ប្រកាសបង្ហាញអំពីកាលបរិច្ឆេទក្នុងការប្រកាសបង្ហាញស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះក៏ទទួលបាននូវវិញ្ញាបនបត្រ Bluetooth ផងដែរ។

នៅក្នុងបញ្ជីនេះគឺមានការបង្ហាញស្មាតហ្វូនចំនួន ៥ ម៉ូឌែលនោះគឺ Galaxy M12 – SM-M127F_DS, SM-M127G_DS, SM-M127F, SM-M127F_DSN និង SM-F127G_DS ។​ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូន M12 ក្នុងនាមជាស្មាតហ្វូន Galaxy F12នៅក្នុងប្រទេសមួយចំនួនផងដែរ។

នៅក្នុងបញ្ជីនេះមិនមានការបង្ហាញនូវព័ត៌មានលម្អិតអំពីស្មាតហ្វូន Galaxy M12 នេះទេ ប៉ុន្តែស្មាតហ្វូននេះនឹងមានថាមពលថ្មធំដល់ទៅ 7,000 mAh ។ នៅក្នុងរូបភាព Renders នេះ ស្មាតហ្វូន Galaxy M12​នេះនឹងមានកាមេរ៉ា ៤ គ្រាប់នៅផ្នែកខាងក្រោយរបស់វា។ វាមានរន្ធដោត USB-C និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ថែមទៀត៕

image

image