Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔀 ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនឹងត្រូវប្រឈមនឹងការផាកពិន័យ ៦% ប្រសិនបើរំលោភច្បាប់មាតិកាថ្មីរបស់សហភាពអ៊ឺរ៉ុប

December 17
06:26 pm 2020
Like and Share this page:

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជាហ្គូហ្គោល និងហ្វេសប៊ុកនឹងត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ៦ ភាគរយនៃចំណូលប្រសិនបើពួកគេមិនដោះស្រាយទៅលើបញ្ហាមាតិកាដែលខុសច្បាប់ និងលាតត្រដាងបន្ថែមទៀតអំពីការផ្សាយពាណិជ្ជកម្មនៅលើវេទិការបស់ពួកគេក្រោមសេចក្តីព្រាងច្បាប់សហភាពអឺរ៉ុប។

ខ្សែបន្ទាត់ដ៏តឹងរឹងរបស់សហភាពអ៊ឺរ៉ុបដែលគ្រោងនឹងប្រកាសនៅសប្តាហ៍ក្រោយកើតឡើងចំពេលមានការត្រួតពិនិត្យបទប្បញ្ញត្តិដែលកំពុងកើនឡើងនៅទូទាំងពិភពលោកនៃក្រុមហ៊ុនយក្សបច្ចេកវិទ្យា និងការគ្រប់គ្រងទិន្នន័យ និងការចូលទៅកាន់វេទិកាជាច្រើនរបស់ពួកគេ។ ប្រធានឌីជីថលសហភាពអឺរ៉ុបលោក Thierry Breton ដែលបានសង្កត់ធ្ងន់ថាក្រុមហ៊ុនធំៗគួរតែទទួលខុសត្រូវបន្ថែមទៀតនឹងបង្ហាញសេចក្តីព្រាងច្បាប់ដែលគេស្គាល់ថាច្បាប់សេវាកម្មឌីជីថល (DSA) នៅថ្ងៃទី ១៥ ខែធ្នូនេះ។

ឯកសារគណៈកម្មាការស្តីពី DSAដែលត្រូវបានមើលឃើញដោយរ៉យទ័រដែលកំណត់ទៅលើអនឡាញ Platformsធំៗដែលមានអ្នកប្រើប្រាស់ជាង ៤៥ លាននាក់ស្មើនឹង ១០ ភាគរយនៃប្រជាជនរបស់អឺរ៉ុប។ ឯកសារបាននិយាយថាកាតព្វកិច្ចបន្ថែមដែលត្រូវបានដាក់លើវេទិកាធំៗទាំងនេះដើម្បីដោះស្រាយកង្វល់គោលនយោបាយសាធារណៈ និងហានិភ័យជាប្រព័ន្ធដែលបង្កឡើងដោយសេវាកម្មជាច្រើនរបស់ពួកគេ។

ក្រុមហ៊ុនយក្សបច្ចេកវិទ្យានេះត្រូវដោះស្រាយទៅលើមាតិកាខុសច្បាប់ដូចជាការនិយាយស្អប់ និងការរំលោភបំពានផ្លូវភេទទៅលើកុមារ ការប្រើប្រាស់វេទិការបស់ពួកគេមិនត្រឹមត្រូវដែលរារាំងសិទ្ធិមូលដ្ឋាន និងការរៀបចំដោយចេតនានៃវេទិកាជាច្រើនដូចជាការប្រើប្រាស់នូវ Bots ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោត និងសុខភាពសាធារណៈ។ សវនករឯករាជ្យជាច្រើននឹងឃ្លាំមើលការអនុលោមតាមបណ្តាប្រទេសសហភាពអ៊ឺរ៉ុបអោយអនុវត្តតាមច្បាប់ទាំងនេះផងដែរ៕

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 7806
Yesterday : 15143
This Month : 314554
Last Month : 547061
Total Visitor : 25713610