ព័ត៌មាន

ក្រុមហ៊ុន Samsung ប្រកាសបង្ហាញនូវស្បែក One UI 3.0 beta សម្រាប់ស្មាតហ្វូន Galaxy M31

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញនូវស្បែក One UI 3.0 beta សម្រាប់ស្មាតហ្វូន Galaxy M31 ហើយនេះគឺជាស្មាតហ្វូនដំបូងត្រកូល M series ដែលប្រើប្រាស់នូវស្បែក Android ថ្មីបំផុតនោះ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់នូវស្បែក One UI 3.0 អាចប្រើប្រាស់នៅលើកម្មវិធី Samsung Members app ។

ស្បែក One UI 3.0 នេះគឺផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ  Android 11 ហើយវាគឺមានលេខ M315FDDU2ZTLF ។ កម្មវិធីនៃស្បែក One UI 3.0 beta សម្រាប់ស្មាតហ្វូន Galaxy M31 នេះគឺប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែវានឹងបង្ហាញខ្លួននៅក្នុងប្រទេសជាច្រើនទៀតនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕

image