ព័ត៌មាន

ក្រុមអ្នកជំនាញបង្ហាញអំពីគោលដៅជាច្រើនដែលឧក្រិដ្ឋជនធ្វើការហេគទៅលើវេបសាយ

តាមការបញ្ជាក់នៅក្នុង Positive Technologies នៅក្នុងឆ្នាំ ២០២០ នេះ ឧក្រិដ្ឋជនអ៊ីនធឺរណិតជាច្រើនបានចាប់អារម្មណ៍ទៅលើការហេគវេបសាយជាច្រើន ហើយនៅក្នុង ៧ ករណីក្នុងចំណោម ១០ ករណីនេះ គោលដៅនៃការវាយប្រហារនេះគឺចូលទៅលួចយកនូវធនធានជាច្រើនដែលក្នុងនោះក៏មានការលក់ធនធានទាំងនោះទៅកាន់អ្នកវាយប្រហារផ្សេងទៀតផងដែរ។

អ្នកជំនាញរបស់ក្រុមហ៊ុននេះបានរកឃើញថា គោលដៅសំខាន់បំផុតក្នុងការហេគទៅលើវេបសាយនេះគឺដើម្បីចូលទៅក្នុងវេទិកា Forums នៅលើអ៊ីនធឺរណិតដើម្បីផ្តល់នូវសេវាកម្មជាច្រើនក្នុងការហេគទៅលើវេបសាយ ការទិញ និងការលក់ទិន្នន័យ Database និងការចូលទៅកាន់ធនធានជាច្រើនទៀតនៅលើវេបសាយផងដែរ។

តាមការបញ្ជាក់របស់អ្នកវិភាគ Yan Yurakov របស់ក្រុមហ៊ុន  Positive Technologies នេះបញ្ជាក់ថា ចាប់ពីខែមីនា ឆ្នាំ ២០២០ នេះ ការចាប់អារម្មណ៍ទៅលើប្រធានបទនៃការហេគទៅលើវេបសាយនេះគឺត្រូវបានគេយកចិត្តទុកដាក់ខ្លាំងមែនទែន។ គាត់ធ្វើការពន្យល់ថា និន្នាការនេះអាចនាំអោយមានការកើនឡើងយ៉ាងខ្លាំងទៅលើចំនួនរបស់ក្រុមហ៊ុនជាច្រើននៅលើអ៊ីនធឺរណិតផងដែរ។

នៅក្នុងសំណើរចំនួន ៧ ក្នុងចំណោម ១០ សំណើរនៅក្នុងការហេគទៅលើវេបសាយនេះ គោលដៅសំខាន់គឺដើម្បីចូលទៅកាន់ធនធានជាច្រើននៅលើវេបសាយនោះ។ អ្នកវាយប្រហារជាច្រើនមិនត្រឹមតែអាចលួចយកនូវព័ត៌មានសម្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចលួចយកនូវទិន្នន័យទាំងនេះចេញពីវេបសាយបានថែមទៀត។ សម្រាប់សំណើរចំនួន 21% ទៀតនោះ គោលដៅនៅក្នុងការហេគទៅលើវេបសាយនេះគឺដើម្បីធ្វើការពន្លារ និងទទួលបាននូវ Database របស់អ្នកប្រើប្រាស់ដែលរងនូវការហេគនេះ។ តាមការបញ្ជាក់របស់ Positive Technologies នោះ ៤% របស់ហេគឃ័រនោះ គោលដៅសំខាន់នេះមិនត្រឹមតែដើម្បីហេគទៅលើវេបសាយនោះទេ ប៉ុន្តែគឺដើម្បីបញ្ច្រាបនូវមេរោគថែមទៀត។ អតិថិជនប្រហែលជា ៣% ស្វែងរកនូវហេគឃ័រដើម្បីលុបចោលនូវទិន្នន័យចេញពីវេបសាយនេះបន្ទាប់ពីហេគនេះ៕

 image