ព័ត៌មាន

ក្រុមហ៊ុន Kaspersky ប្រកាសអំពីការបង្កើតនូវស្មាតហ្វូនថ្មីដែលអាចការពារខ្លួនពីក្រុមហេគឃ័របាន

ស្មាតហ្វូនដែលមានការការពារចេញពីក្រុមហ៊ុន  Kaspersky នោះនឹងមានមុខងារតិចតួចប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់លោក  Eugene Kaspersky ដែលជាប្រធានរបស់ក្រុមហ៊ុន  Kaspersky Lab ។ តាមការបញ្ជាក់របស់គាត់ វានឹងមានកម្មវិធីសំខាន់ៗ និង Browser ប៉ុន្តែស្មាតហ្វូននេះគឺផ្តោតទៅលើការងារសុវត្ថិភាពប៉ុណ្ណោះ។

លោកKaspersky និយាយថា “ស្មាតហ្វូននេះនឹងមានមុខងារតិចប៉ុណ្ណោះ ហើយស្មាតហ្វូននេះគឺផ្តោតទៅលើការងារពិសេសៗសំខាន់ៗ។ ស្មាតហ្វូននេះអាចធ្វើការខល និងផ្ញើសារ SMS បាន វាក៏មានកម្មវិធី office suite កម្មវិធី browser​ដែលមានមុខងារតិចតួចប៉ុណ្នោះ ហើយវាក៏មានកម្មវិធីស្តង់ដារមួយចំនួនផងដែរនោះគឺម៉ោងរោទិ៍ ម៉ាស៊ីនគិតលេខ និងជាច្រើនទៀត។”

រហូតមកទល់ពេលនេះ Kaspersky Lab មិនមានគម្រោងក្នុងការដាក់អោយដំណើរការនូវកម្មវិធី  App store នៅលើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួននោះទេ ប៉ុន្តែវាអាចនឹងទៅរួចបាននៅក្នុងពេលអនាគត។ លោក  Eugene Kaspersky និយាយថា “ជាដំបូង យើងនឹងបង្កើតខ្លួនឯងសិន ហើយបន្ទាប់មកយើងនឹងមាន App Stores ផងដែរ។” នៅក្នុងពេលនេះ ស្មាតហ្វូនដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Kaspersky operating system ប្រហែលជាបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុននេះក៏យល់ព្រមជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនក្នុងការតម្លើងនូវ OS ថ្មីនេះផងដែរ។

គាត់និយាយថា ក្រុមហ៊ុននេះមិនមានគម្រោងចូលទៅក្នុង platforms ដើម្បីប្រកួតប្រជែងទៅនឹង Google និង Apple នោះទេ។ លោកនិយាយថា “ការងាររបស់យើងគឺបង្កើតនូវស្មាតហ្វូនដែលមានសុវត្ថិភាពដែលមិនអាចធ្វើការហេគបាន ការដំណើការនូវព័ត៌មានជាសម្ងាត់សម្រាប់មន្ត្រីរបស់រដ្ឋាភិបាល និងក្រុមហ៊ុនសហគ្រាសជាច្រើនទៀតផងដែរ”៕

image