ព័ត៌មាន

Realme UI 2.0 beta ដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូន Realme 7 និង Realme X2 Pro

សម្រាប់ស្បែក Realme UI 2.0 បានប្រកាសបង្ហាញខ្លួននៅក្នុងខែកញ្ញានេះ ហើយក្រុមហ៊ុននេះសន្យាថានៅចុងឆ្នាំនេះ ស្មាតហ្វូន Realme 7 និង Realme X2 Pro នឹងទទួលបាននូវការប្រើប្រាស់ជាមួយនឹង Beta នេះផងដែរ។ នៅក្នុងរយៈពេល ២ ថ្ងៃនេះ ក្រុមហ៊ុននេះក៏ប្រើប្រាស់នូវ  Google Docs ដើម្បីទទួលនូវពាក្យស្នើសុំក្នុងការប្រើប្រាស់នូវស្បែកថ្មីនេះផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Realme ក៏ជម្រុញទៅលើការប្រើប្រាស់នូវស្បែកនេះជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 11 ផងដែរ។ ស្មាតហ្វូន 7 Pro និងX50 Pro 5G flagship នេះក៏ទទួលបាននូវការអាប់ដេតនេះផងដែរ។ ស្មាតហ្វូន Realme Q ចំនួន ៣ ម៉ូឌែលប្រកាសបង្ហាញខ្លួននៅក្នុងខែតុលានេះជាមួយនឹង  UI 2.0 ។

សម្រាប់ស្បែក Realme UI 2.0 នេះគឺមានការពង្រឹងទៅលើ ៣ មុខងារសំខាន់នោះគឺភាពច្នៃប្រឌិតជាមួយនឹងមុខងារ  Always-On Display មុខងារ Sociability​សម្រាប់ផ្នែកតន្ត្រី និង Files នៅលើ Wi-Fi network និងផ្នែកផលិតកម្មនៅក្នុងការប្រើប្រាស់ជាមួយនឹងមុខងារ Digital Health និងកម្មវិធីជាច្រើនទៀត៕

image