ព័ត៌មាន

ក្រុមអ្នកស្រាវជ្រាវរកឃើញនូវកំហុសក្នុងរថយន្ត Tesla X ដែលអាចហេគ និងលួចបានយ៉ាងងាយស្រួល

នេះគឺជាលើកទី ៣ ហើយ ក្រុមអ្នកជំនាញរបស់ក្រុមអ្នកស្រាវជ្រាវរបស់ប៊ែលហ្សិកបានបង្ហាញអំពីវិធីសាស្រ្តនៅក្នុងហេគទៅលើសោររបស់រថយន្ត Tesla ដោយបញ្ជាក់ថា អ្នកណាក៏ដោយអាចធ្វើការចូលទៅគ្រប់គ្រងរថយន្ត និងលួចបានយ៉ាងងាយស្រួល។ នៅក្នុងការបង្ហាញថ្មីនេះមានការបង្ហាញអំពីការវាយប្រហារទៅលើរថយន្ត Tesla នេះតាមរយៈចំណុចខ្សោយដែលក្រុមហ៊ុន Tesla កំពុងតែប្រឈមនោះ។

វាក៏មានការបង្ហាញនូវចំណុចខ្សោយសុវត្ថិភាពនៅក្នុងប្រព័ន្ធ “Keyless Entry System” របស់ក្រុមហ៊ុន Tesla ដែលជាអ្នកជំនាញមួយនៅក្នុងរថយន្តអគ្គិសនីនេះ។ អ្នកជំនាញនៅក្នុង COIC (Computer Security and Industrial Cryptography) បានរកឃើញនូវចំណុចខ្សោយនៅក្នុងសោររបស់រថយន្ត Tesla X នេះ។ នេះគឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតអោយអ្នកណាក៏ដោយអាចធ្វើការដោះសោរបានដោយស្វ័យប្រវត្តិតាមរយៈការចុចនៅលើប៊ូតុង ឬដើរឆ្លងកាត់វា។

និស្សិតថ្នាក់បណ្ឌិតឈ្មោះហៅថា Lennert Wouters ដែលជាសមាជិករបស់ក្រុមអ្នកស្រាវជ្រាវនេះកាលពីពេលមុននេះបានបង្ហាញអំពីវិធីសាស្រ្តក្នុងការហេគចំនួនពីរនៅក្នុងរថយន្ត Tesla Model S​នេះដែលមានចំណុចខ្សោយទៅលើបច្ចេកវិទ្យាសោរនេះ។ ការវាយប្រហារនេះអនុញ្ញាតអោយលោក Lennert អាចដោះសោររថយន្តនេះបានយ៉ាងងាយស្រួល និងចាប់ផ្តើមបញ្ឆេះរថយន្តនេះថែមទៀត។ ក្រុមហ៊ុន Tesla គឺមានភាពល្បីល្បាញមែនទែននៅក្នុងការលក់រថយន្តអគ្គិសនីនេះ។ សម្រាប់រថយន្ត EVs (electronic vehicles) នេះគឺមានតម្លៃចាប់ពី  $40,000 ទៅ $100,000 សម្រាប់ម៉ូឌែល Tesla X នេះ។

សម្រាប់រថយន្ត Model X របស់ក្រុមហ៊ុន Tesla នេះប្រើប្រាស់នូវបច្ចេកវិទ្យា Key Fob ជាមួយនឹងប្រព័ន្ធ BLE (Bluetooth Low Energy) ដែលអាចធ្វើការបញ្ឆេះរថយន្តបាន។ នេះគឺជាកន្លែងសម្រាប់ចំណុចខ្សោយនេះ។ ប្រព័ន្ធ BLE នេះគឺអនុញ្ញាតអោយស្មាតហ្វូនអាចធ្វើការតភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សបានផងដែរ។ នេះមិនមែនជាលើកដំបូងបំផុតនោះទេនៅពេលដែលរថយន្ត Tesla នេះមានការបង្ហាញអំពីចំណុចខ្សោយនោះ។ នៅក្នុងឆ្នាំ ២០១៦ នេះ អ្នកជំនាញរបស់ចិនបានបង្ហាញអំពីការហេគទៅលើរថយន្តម៉ូឌែល Tesla និងការចូលទៅកាន់រថយន្តនេះ និងគ្រប់គ្រងរថយន្តនេះបានយ៉ាងងាយស្រួលបំផុត៕

image