ព័ត៌មាន

ស្មាតហ្វូន vivo V2035 ឆ្លងកាត់វិញ្ញាបនបត្រ Geekbench ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើន

ស្មាតហ្វូន vivo V2035 បានឆ្លងកាត់នៅលើ FCC កាលពីខែមុននេះ ហើយវាក៏មានការបង្ហាញនៅលើវិញ្ញាបនបត្រ Geekbench ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 11 និងរ៉េមទំហំ 8GB ថែមទៀត។ សម្រាប់ motherboard របស់វាគឺមានពាក្យថា “bengal” ហើយស្មាតហ្វូននេះគឺមានបន្ទះឈីប Snapdragon 662 ឬ  Snapdragon 460 ។

នៅក្នុងប្រព័ន្ធ benchmark database នេះគឺមានការបង្ហាញអំពីលក្ខណៈស​ម្បត្តិរបស់ស្មាតហ្វូន  V2035 នេះ ប៉ុន្តែនៅលើ FCC នេះគឺមានការទម្លាយថា ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 5,000 mAh និងបច្ចេកវិទ្យា 18W charging ថែមទៀត។ ស្មាតហ្វូននេះគឺមានស៊ីមពីរ និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា  4G networks ថែមទៀត។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូន vivo V2035 នេះគឺមិនទាន់ដឹងនៅឡើយទេ៕

image

image