ព័ត៌មាន

ក្រុមអ្នកស្រាវជ្រាវ Cisco Talos រកឃើញនូវចន្លោះប្រហោងជាច្រើននៅក្នុងកម្មវិធី SoftMaker Office TextMaker

ក្រុមអ្នកស្រាវជ្រាវ Cisco Talos បានរកឃើញនូវចន្លោះប្រហោងជាច្រើននៅក្នុងកម្មវិធី SoftMaker Office TextMaker​ដែលអាចត្រូវកេងប្រវ័ញ្ចដោយអ្នកវាយប្រហារជាច្រើនបានថែមទៀត។ ចន្លោះប្រហោងជាច្រើននៅក្នុងកម្មវិធី SoftMaker office អាចត្រូវកេងប្រវ័ញ្ចទៅលើការប្រតិបត្តិកូដពីចម្ងាយតាមរយៈការបង្កើតនូវឯកសារដែលមានមេរោគ និងអោយជនរងគ្រោះជាច្រើនបើកនូវឯកសារទាំងនេះ។

SoftMaker Office TextMaker គឺជាកម្មវិធីអភិវឌ្ឍកម្មវិធី Software ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់ ហើយវាក៏មានឯកសារជាច្រើនដូចជា spreadsheet, word processing, presentation និង database software ជាច្រើនទៀតដែល File Formats របស់វាគឺអាចប្រើប្រាស់បាននៅលើឯកសារ SoftMaker office suite នេះ។

ក្រុមអ្នកស្រាវជ្រាវរបស់ Cisco Talos បង្ហាញថា “ឯកសារនេះត្រូវគេស្គាល់នៅក្នុងចន្លោះប្រហោង CVE-2020-13546 ដែលរកឃើញនៅក្នុងកម្មវិធី SoftMaker Office 2021 នេះ។” កម្មវិធី SoftMaker office 2021 គឺត្រូវវាយតម្លៃជាមួយនឹងពិន្ទុ 8.8 តាមរយៈប្រព័ន្ធ Common Vulnerability Scoring System (CVSS) ហើយពេលនេះចន្លោះប្រហោងទាំងនេះគឺត្រូវបានធានាសុវត្ថិភាពហើយ។ បញ្ហាដ៏សំខាន់ដែលអ្នកវាយប្រហារអាចធ្វើការកេងប្រវ័ញ្ចបាននៅក្នុងកម្មវិធី SoftMaker office in 2021 នោះគឺការបញ្ជាពីចម្ងាយ។ សូមមានការប្រុងប្រយ័ត្ន៕

image