ព័ត៌មាន

ការវិភាគទៅលើប្រព័ន្ធសុវត្ថិភាព៖ ការកើនឡើងនៃឧក្រិដ្ឋកម្មអ៊ីនធឺរណិត និងក្រុមហេគ

នៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតកូវីដ ១៩ នោះ ស្ថាប័នអប់រំ ទីភ្នាក់ងារសុខាភិបាល និងស្ថាប័នជាច្រើនគឺរងនូវការវាយប្រហារអ៊ីនធឺរណិតផងដែរ។ វាក៏មានការវាយប្រហារជាច្រើនទៀតដែលកើតឡើងប្រឆាំងទៅនឹងស្ថាប័នជាច្រើនទៀតផងដែរ ហើយក្រុមហេគឃ័រថ្មីៗគឺប្រើប្រាស់បច្ចេកទេសទំនើបៗជាច្រើនដើម្បីវាយប្រហារទៅលើគោលដៅជាច្រើនរបស់ខ្លួន។ ក្រុមហេគឃ័រ “Egregor” បានវាយប្រហារទៅលើគោលដៅច្រើនជាង ១៣០ នៅក្នុងរយៈពេលប៉ុន្មានខែនេះ។

ជនរងគ្រោះជាច្រើនក្នុងនោះគឺមានក្រុមហ៊ុនដឹកជញ្ជូន សាលារៀន ទីភ្នាក់ងារសុខាភិបាល ឧស្សាហកម្មផលិតកម្ម និងទីភ្នាក់ងារហិរញ្ញវត្ថុថែមទៀត។ ការធ្វើការងាររបស់ក្រុមហេគ Egregor គឺចែកចាយមេរោគ ransomware ដើម្បីគ្រប់គ្រងទៅលើទិន្នន័យរហូតទាល់តែអតិថិជនបង់ប្រាក់លោះ។

អ្នកជំនាញសុវត្ថិភាព Jason Passwaters នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intel 471 និយាយថា វាមានក្រុមហេគឃ័រជាច្រើនដែលនៅតែមានសកម្មភាពជាយូរមកហើយ ហើយវាក៏ស្ថិតនៅក្នុងហ្គេមដែលត្រូវគេហេគផងដែរ។ អ្នកជំនាញសុវត្ថិភាពជាច្រើនបញ្ជាក់ថា វាប្រហែលជាមានហេគឃ័រចំនួន ១២ ដែលពាក់ព័ន្ធទៅនឹងការបែកធ្លាយទិន្នន័យនេះ។ ក្រុម Egregor មិនមែនជាក្រុមហេគតែម្នាក់នោះទេ។ ក្រុមហេគឃ័រជាច្រើនទៀតដូចជា​ Thanos, Conti និង SunCryptគឺប្រើប្រាស់នូវយុទ្ធសាស្ត្រក្នុងការចែកចាយមេរោគ malware ដូចគ្នាផងដែរ៕

image