Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

សេវាកម្មទូទាត់ប្រាក់ Juspay ដែលនាំមុខគេនៅលើ Amazon និង Swiggy ទទួលរងនូវការបំពានទិន្នន័យ

January 13
12:07 am 2021
Like and Share this page:

Juspay ដែលជាសេវាកម្មសម្រាប់អ្នកជំនួញជាច្រើននៅលើអនឡាញដូចជានៅលើវេទិការបស់​Amazon និង Swiggy បានទទួលរងនូវការបែកធ្លាយទិន្នន័យទ្រង់ទ្រាយធំ ហើយពេលនេះ ទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនក៏ត្រូវបានដាក់លក់នៅលើគេហទំព័រងងឹតផងដែរ។ លោក Rajshekhar Rajaharia ដែលជាអ្នកស្រាវជ្រាវឯករាជ្យម្នាក់រកឃើញនូវឧប្បត្តិវហេតុនេះនៅពេលដែលទិន្នន័យ Database នេះត្រូវបានដាក់លក់នៅលើគេហទំព័រងងឹត និងចែកចាយតាម Telegram នោះ។

Juspay សារភាពថា ខ្លួនមានប្រតិបត្តិការជិត 650K ក្នុងមួយថ្ងៃ ហើយខ្លួនមានសម្ព័ន្ធមិត្តជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗដូចជា Amazon, Swiggy, BookMyShow, MakeMyTrip, Snapdeal, Freecharge និង  Yatra ផងដែរ។ ទិន្នន័យរបស់ក្រុមហ៊ុននេះត្រូវទទួលរងនូវការរំលោភបំពាននៅក្នុងខែសីហា ឆ្នាំ ២០២០ មកម្ល៉េះ។

ព័ត៌មានសំខាន់ៗជាច្រើនរបស់ម្ចាស់បណ្ណនេះគឹមានលេខ​៤ ខ្ទង់នៃកាតឥណទាន ឈ្មោះធនាគារ ថ្ងៃផុតកំណត់ និងឆ្នាំដែលមានការចែកចាយនៅលើគេហទំព័រងងឹតនេះ។ Juspay បញ្ជាក់ថា មិនទាន់មានព័ត៌មានពេញលេញនៃលេខកាតរបស់អ្នកប្រើប្រាស់ ឬព័ត៌មានធនាគារពេញលេញដែលបែកធ្លាយនៅឡើយទេ។ ក្រុមហ៊ុន Juspay អះអាងថា ក្រុមហ៊ុនមិនមានរក្សាទុកនូវព័ត៌មានសំខាន់ៗដូចជា  PINs, Passwords ឬ CVV នោះទេ ដូចនេះទិន្នន័យទាំងនេះគឺមិនមានការបែកធ្លាយនោះទេ៕

 image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 4466
Yesterday : 17530
This Month : 272048
Last Month : 504810
Total Visitor : 24145625