ព័ត៌មាន

ទ័ពអាមេរិកបើកដំណើរការកម្មវិធី Hack the Army 3.0 Bug Bounty ជាមួយនឹងសេវាកម្ម HackerOne

សេវាកម្ម Defense Digital Service (DDS)  និង HackerOne បានប្រកាសបើកដំណើរការកម្មវិធីស្វែងរកចំណុចខ្សោយដែលជាកម្មវិធីសហការរួមគ្នាមួយ។ នេះជាកម្មវិធីទី ១១ សម្រាប់ DDS និង HackerOne និងជាកម្មវិធីទី ៣ជាមួយនាយកដ្ឋានកងទ័ពសហរដ្ឋអាមេរិក។

កម្មវិធី Hack the Army 3.0 ជាកម្មវិធីដែលលើកទឹកចិត្តដល់ការស្រាវជ្រាវបញ្ហាសន្តិសុខនិងការរាយការណ៍អំពីភាពងាយរងគ្រោះផ្នែកសន្តិសុខពិភពលោក។សម្រាប់អ្នកដែលរកឃើញភាពងាយរងគ្រោះ និងមានសមត្ថភាពនឹងទទួលបានប្រាក់រង្វាន់។កម្មវិធីនេះនឹងបើកដំណើរការជាសារធាណៈដោយមានទាំងយោធា និងជនស៊ីវិល ដោយចាប់ផ្តើមពីថ្ងៃទី៦ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ កម្មវិធីនេះនឹងជួយដល់កងទ័ពសហរដ្ឋអាមេរិកក្នុងការធានាទ្រព្យសម្បត្តិឌីជីថល ការការពារ និងការប្រឆាំងជាមួយការវាយលុកតាមប្រព័ន្ធអ៊ីនធឺរណិត។

សេវាកម្ម Defense Digital Service បានដំណើរការកម្មវិធីស្វែងរកភាពងាយរងគ្រោះ (VDP) សម្រាប់ DoD ក្នុងឆ្នាំ២០១៦ ហើយឥឡូវនេះវាគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលទទួលបានជោគជ័យបំផុតដោយសារតែក្រុមហេគឃ័របានរាយការណ៍អំពីភាពងាយរងគ្រោះផ្នែកសុវត្ថិភាពច្រើនជាងចំនួន២០,០០០ករណី ។ ហេគឃ័រដែលរកឃើញភាពងាយរងគ្រោះណាមួយអាចបង្ហាញភាពងាយរងគ្រោះទៅកាន់ DoD ដោយសុវត្ថិភាពគ្រប់ពេលតាមរយៈ VDP ដែលកំពុងធ្វើការបន្តជាមួយ HackerOne ។

 image