ព័ត៌មាន

HTC Desire 21 Pro 5G ប្រកាសបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប SD690 និងអេក្រង់ 90Hz

ស្ងាត់ៗ ក្រុមហ៊ុន HTC បានប្រកាសបង្ហាញនូវស្មាតហ្វូន 5G ថ្នាក់កណ្តាលរបស់ខ្លួននោះគឺស្មាតហ្វូន Desire 21 Pro 5G ។ ស្មាតហ្វូននេះបង្ហាញនៅលើវេបសាយរបស់តៃវ៉ាន់ដែលមានការបង្ហាញអំពីលក្ខណៈសម្បត្តិ តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់ផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7-inch IPS LCD, 1080 x 2400px និងទ្រទ្រង់នូវ 90Hz refresh rate និង HDR10 content ។

ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 690 chipset ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា​ 5G connectivity រ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីន 128GB ថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 48MP ជាមួយនឹង f/1.8 aperture, 8MP ultrawide ជាមួយនឹង f/2.2 aperture និង 2x 2MP sensors ។ កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 16MP ។

ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000 mAh និងបច្ចេកវិទ្យា​ QC 4.0+ fast charging 18W ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 ។​ស្មាតហ្វូននេះអាចធ្វើការ Pre-order នៅក្នុងតៃវ៉ាន់ជាមួយនឹងតម្លៃ TWD 11,990 (~$430) ៕

image

image

image